Jul 10, 2018

ឥឡូវ​នេះ SAMSUNG មាន​រោងចក្រ​ផលិត​ស្មាតហ្វូន​ធំ​បំផុត​​លើ​លោក​ហើយ​

ឥណ្ឌា​ជា​ទីផ្សារ​ស្មាតហ្វូន​ធំ បួយ​របស់​ពិភពលោក​ដែល មាន​កំណើន​នៃ ការ​ផលិត និង​លក់​ស្មាត​ហ្វូន ខ្លាំង​ពី មួយឆ្នាំ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជា​ពិសេស​គឺ​ជា​ទីផ្សារ​ធំ​របស់​ក្រុមហ៊ុន​ចិន និង កូរ៉េ​តែម្តង។ ហើយ អ្វី ដែល​គួរ អោយ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​នៅ​ចុង​សប្ដាហ៍​មុន​នេះ SAMSUNG បាន​ប្រ​កាស​​បើក នូវ រោងចក្រ​ផលិត​ទូរស័ព្ទធំ​បំផុត​លើ​ពិភពលោក​នៅ​ជាយ​ក្រុង​ញូដេលី។ពីមុន​មក SAMSUNG ធ្លាប់​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​លេខមួយ​នៅ​ឥណ្ឌា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​បន្ទាប់​មក​ទៀត​វា​ក៏​ត្រូវ​បាន​ធ្លាក់​តំណែង​ដោយ​ការ​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ចិន Xiaomi។ដូច្នេះ​ហើយ​បើ​តាម ការ​​ថ្លែងការណ៍​របស់ SAMSUNG នៅ​ឥណ្ឌា​ថា រោងចក្រ​ថ្មីនេះ​នឹង​ជួយ​បង្កើន​ផលិតកម្ម​ទូរស័ព្ទ របស់​ខ្លួន ពី6លានគ្រឿង ទៅ 120  លាន​គ្រឿង ក្នុង មួយឆ្នាំ ហើយ​រោង​ចក្រ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ផលិត​ទូរស័ព្ទ SAMSUNG គ្រប់ស៊េរី​ទាំងអស់​ចាប់​ពី​តម្លៃ ខ្ទង់ 100 ដុល្លា​ឡើង​​​ទៅ​ដែល​ប្រើប្រាស់​ជាមួយ Android Go រហូតដល់​ទូរស័ព្ទ លំ​ដាប់​កំពូល (Flagship) ដូចជា Galaxy S9 ទៅS10 ជាដើម។

ការ​បើក​រោងចក្រ​នេះ​ក៏​មាន​ការចូលរួម​សម្ពោធ​ដោយ​នាយករដ្ឋមន្ត្រី ឥណ្ឌា Narendra Modi និង ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ហើយ​អ្នក​​ក៏​នឹង​​អាច​ឃើញ​ពាក្យ Made In India ទៅថ្ងៃមុខ​ផង ដែរ។​​ បើ​តាម​ការ​ប៉ាន់ស្មាន​នៃ​ប្រជាជន​ឥណ្ឌា​ជាង 13ពាន់លាននាក់ មាន​អ្នក​ប្រើ​ស្មាតហ្វូន​ប្រហែល​ 425 លាន​នាក់ ទៅ​ហើយ​​ចំនែក​មនុស្ស ៨៧៥លាននាក់ទៀតនោះ​អាច​នឹង​សំរេចចិត្ត​ទិញ​ស្មាតហ្វូន​​ប្រើប្រាស់​នៅ​ឆ្នាំ​បន្ទាប់។


ទោះជាយ៉ាងណាក៏ដោយប្រជាជនឥណ្ឌាភាគច្រើនគគឺមានលទ្ធភាពទិញទូរស័ព្ទតម្លលៃខ្ទង២៥០ ដុល្លា​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ដែល វា​ជា មូលហេតុ​នៃ ការ​ពិបាក លក់ Galaxy S9 នៅ ឥណ្ឌា ហើយ​ចំពោះ​iPhone វា​រឹតតែ​ពិបាក​លក់​ទៅទៀត។

______________________
ប្រភពៈ បរទេស

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក