Jul 31, 2018

Samsung ដាក់​បង្ហាញ Ram ទូរស័ព្ទ​ទំហំ 16GB ជំនាន់​ទីពីរ ប្រើ​បច្ចេកវិទ្យា DDR4

កាល​ពី​ពេល​មុន​ក្រុមហ៊ុន Samsung បាន​បង្ហាញ​ Ram របស់​ខ្លួន​ប្រភេទ LPDDR5 ដែល​ជា Ram ជំនាន់​ចុង​ក្រោយ​រួច​មក​ហើយ តែ​មិន​ទាន់​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ ឥឡូវ​នេះ Samsung ​បាន​ប្រកាស​អំពី ​Ram LPDDR4X ដែល​ជា​ជំនាន់​ DDR4 តែ​អភិវឌ្ឍន៍​ថ្មី​មក​ជំនាន់​ទី​២ ដែល​ផ្ដល់​ល្បឿន​ដល់ 4,266 មេហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី ។

វា​មាន​ឈីប​សរុប​ទំហំ 16GB ដែល​មាន​ 2GB ក្នុង​មួយ​ដុំ , ដូច្នេះ​មាន​ន័យ​ថា​គេ​ត្រូវ​ការ​តែ​បួន​ដុំ​ប៉ុណ្ណោះ​ដើម្បី​បាន Ram 8GB មួយ​ដើម​ ។ វា​ជួយ​សន្សំសំចៃ​ជាង LPDDR5 ដែល​មាន​ឈីប​មួយ​ដុំ​តែ 1GB ដូច្នេះ​ដើម្បី​បាន Ram 8GB នោះ LPDDR5 ត្រូវ​ការ​ឈីប ៨​ដុំ​ដែរ ដែល​នេះ​ធ្វើ​ឲ្យ LPDDR5 នៅ​មាន​តម្លៃ​ថ្លៃ​ជាង LPDDR4X ។

ដូចគ្នា​នេះ​ដែរ LPDDR4X ជំនាន់​ទី​២​នេះ​ប្រើ​ថាមពល​តិច​ជាង 10% កាល​ពី​ជំនាន់​ទី​មួយ និង 8GB ដុំ​ឈីប ស្ដើង​ជាង​មុន 20% នេះ​ក៏​ព្រោះ​តែ​បច្ចេកវិទ្យា 10nm ។ បន្ទះ Ram នេះ​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ 2019 ខាង​មុខ ដែល​វា​មាន​នូវ​ទំហំ 4GB , 6GB 8GB និង 16GB សម្រាប់​ថេប្លេត Windows 10  ផង​ដែរ ៕
___________________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក