Jul 27, 2018

Samsung ប្រកាស​អំពី​អេក្រង់ OLED ប្រភេទ​ថ្មី​ដែល​​ធុន​ជាប់ មិន​ធ្លាប់​មាន​ពី​មុន​មក

ក្រុមហ៊ុន​ផលិត​អេក្រង់​លំដាប់​លេខ​មួយ​លើ​ពិភពលោក Samsung Display ទើប​តែ​ប្រកាស​ថា​ខ្លួន​បាន​បង្កើត​បន្ទះ​អេក្រង់ OLED ប្រភេទ​ថ្មី​ដែល​ជាប់​ធុន​ស្វិត មិន​ងាយ​នឹង​បែក ។ សមាសធាតុ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ស្មាតហ្វូន និង​ត្រូវ​បាន​​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍ UL - Underwriters Laboratories ដែល​ធ្វើការ​សម្រាប់​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ (OSHA) នៃ​ក្រសួង​ការងារ​សហរដ្ឋអាមេរិក ដែល​មាន​ជា​វីដេអូ​ឲ្យ​មើល​ផង​ដែរ ។
[youtube src="m_innzQWrAE"/]

ក្នុង​សេចក្ដី​ប្រកាស​ព័តមាន​ថា ការ​បង្ហាញ​មិន​អាច​បំបែក​បាន ត្រូវ​ឆ្លង​កាត់​​ការ​សាកល្បង រយៈពេល​យូរ​មួយ​ដោយ​ផ្អែក​លើ​កម្រិតស្ដង់ដារ​យោធា ដែល​កំណត់​ដោយ​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក ។

លោក Hojung Kim អ្នក​ចាត់ការ​ទូទៅ​នី​ក្នុង​ក្រុមហ៊ុន Samsung Display បាន​មាន​ប្រសាសន៍​ថា «បន្ទះ​អេក្រង់​ប្លាស្ទិក​ដែល​មាន​លក្ខណៈ​ពិសេស ដែល​មាន​ទំហំ​សមរម្យ​សម្រាប់​ទំហំ​អេក្រង់​ស្មាតហ្វូន» ព្រោះ​វា​មាន​ទម្ងន់​ស្រាល តែ​ធុន​ស្វិត​មិន​ងាយ​បែកបាក់ ដែល​មាន​ភាព​រឹង​ស្រដៀង​កញ្ចក់​ដែរ ។ ក្រុមហ៊ុន​នេះ​រំពឹង​ថា​នឹង​ប្រើប្រាស់​បន្ទះ​អេក្រង់​ជំនាន់​ថ្មី​នេះ សម្រាប់​ម៉ូដែល​ជំនាន់​ក្រោយ​របស់​ Samsung និង​បន្ត​ពង្រីក​ទំហំ​អេក្រង់​សម្រាប់ ថេប្លេត និង​កុំព្យូទ័រ​ផង​ដែរ ។

ការ​ធ្វើ​តេស្ដ​នេះ​ធ្វើ​ឡើង​ដោយ UL - Underwriters Laboratories ជា​ដំណាក់កាលៗ ។ ហើយ​ការ​ធ្វើ​តេស្ដ​លើក​ទី​ 1 គឺ 26 ដំណាក់​ពី​ចម្ងាយ 1.2 ម៉ែត្រ បន្ទាប់​មក​គឺ​ការ​ធ្វើ​តេស្ដ​សីតុណ្ហភាព​ខ្ពស់ និង​ទាប (រវាង 71 អង្សា ទៅ -32អង្សា) ។ បន្ទះ​អេក្រង់​នេះ​នៅ​តែ​បន្ត​ដំណើរការ​ជា​ធម្មតា «ដោយ​គ្មាន​ការ​ខូចខាត​ដល់​ផ្នែក​ខាង​មុខ​របស់​វា​​នោះ​ទេ» ។ ក្រោយ​មក​វា​ត្រូវ​បាន​ទម្លាក់​ពី​កម្ពស់ 1.8 ម៉ែត្រ ដោយ​គ្មាន​ការ​ខូចខាត ដែល​​ជា​កម្ពស់​មួយ​ដែល​ត្រូវ​តាម​ការ​ទាមទារ​របស់​យោធា​អាមេរិក ។

ជា​ទូទៅ​គ្រឿង​រឹង​របស់​ទូរស័ព្ទ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់តែ​ធុន​ម៉ាំ ប្រើប្រាស់​បាន​យូរ តែងតែ​គេច​មិន​ផុត​ពី​អ្នក​ធ្វើតេស្ដ​ពី​អ្នក​ក្នុង​បណ្ដាញ Youtube ហើយ​រាល់​ការ​ធ្វើ​តេស្ដ​មាន​តាំង​ពិ​កម្រិត​ធម្មតា រហូត​ដល់​កម្រិត​ខ្លាំង​គឺ​ថា​ខ្ទេច​ប្រើ​លែង​កើត ៕
_________________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក