Jul 25, 2018

Samsung អាច​នឹង​ចេញ​កូន​បាសវៃឆ្លាត Magbee ក្នុង​មហាសន្និបាត IFA 2018 នា​ពេល​ខាង​មុខ

ប្រិយមិត្ត​ប្រហែល​ស្គាល់​ពី​កូនបាស​វៃឆ្លាត​របស់ Apple ដែល​មាន​រាង​ដូច​ដុំ​អំបោះ ដែល​យើង​ប្រើ​សំឡេង​ដើម្បី​ឆ្លងឆ្លើយ​គ្នា​បាន ។ ឥឡូវ​នេះ Samsung ក៏​មិន​កន្តើយ​ដែរ គឺ​បាន​ចេញ​នូវ​កូន​បាស​មួយ​ដែល​នឹង​មាន​ឈ្មោះថា Magbee ហើយ​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា វា​នឹង​បង្ហាញ​ខ្លួន​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ 2018 ក្នុង​ប្រទេស​អាល្លឺម៉ង់ ។

កូនបាស​មួយ​នេះ​មាន​មុខងារ​ហៅ​លេខ​ទូរស័ព្ទ​ចេញ​ចូល  និង​អាច​គ្រប់គ្រង​រាល​បាស​ដែល​មាន​ក្នុង​ផ្ទះ​របស់​អស់​លោក​អ្នក​បាន​ផង​ដែរ ។ គេ​រំពឹង​ថា IFA 2018 នេះ Samsung នឹង​ដាក់​បង្ហាញ Samsung Galaxy Note9 នាឡិកា​ឆ្លាត​វៃ កូន​បាស​ឆ្លាត​វៃ និង​ដុំ​សា​ឥត​ខ្សែ ដែល​បច្ចេកវិទ្យា​ទាំងនោះ​មាន​សមត្ថភាព​ខុស​ឆ្ងាយ​ពី​ឆ្នាំ​មុន​ច្រើន ៕
________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក