Jul 18, 2018

កាន់តែ​ច្បាស់​អំពី Samsung Galaxy X បត់​អេក្រង់​បាន ពេល​ទទួល​បាន​ព័ត៌មាន​លំអិត​ក្នុង​ប៉ាតង់​ថ្មី​

យុគសម័យ​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​បត់​អេក្រង់​បាន កាន់តែ​ខិត​ជិត​ហើយ ដែល​ពាក្យ​ចចាមអារ៉ាម​ថា Samsung នឹង​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា CES ឆ្នាំ 2019 នៅ​សហរដ្ឋ​អាមេរិក ។ តែ​មុន​ពេល​​យើង​បាន​ឃើញ​ទូរស័ព្ទ​បត់​អេក្រង់​បាន​ពិតប្រាកដ KHGadgets សូម​លើក​យក​ប៉ាតង់​ដែល​ទើប​បែក​ធ្លាយ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចុង​ក្រោយ​នេះ​កាល​ពី​ថ្ងៃ 5 ខែ​​កក្កដា ។
ប៉ាតង់ (ប័ណ្ណ​កម្មសិទ្ធិបញ្ញា) នេះ វា​ហាក់​បី​ដូចជា​បង្ហាញ​ពី​អេក្រង់​វែង​ជាង​មុន ជា​ទម្រង់​បញ្ឈរ​នៃ​ទូរស័ព្ទ Galaxy X ​គេ​ដំណាង​ឲ្យ​ម៉ូដែល​បត់​អេក្រង់​របស់ Samsung ដែល​ខុស​ពី​ការ​ផ្សាយ​មុនៗ​របស់ Samsung ដែល​បាន​ផលិត​វីដេអូ​សាកល្បង​អំពី​ទូរស័ព្ទ​បត់​អេក្រង់ ថា​មាន​ជា​១អេក្រង់​ផ្ដេក​​​បត់​ដូច​ជា​សៀវភៅ​ទៅវិញ ។
ពេល​នេះ​យើង​អាច​ប្រមើល​ឃើញ​ស្មាតហ្វូន​មួយ ដែល​ត្រូវ​បាន​បត់​បន្តិច​ជា​មួយ​នឹង​ផ្នែក​​កណ្ដាល ដែល​វា​ប្រហែល 60% នៃ​ការ​បត់ ។ ហើយ​វា​និង​ត្រូវ​បិទ​អេក្រង់​ផ្នែក​ខាង​ក្រោម​ដើម្បី​សន្សំ​ថ្ម ដែល​ទុក​អេក្រង់​ចាប់​ពី​ពាក់​កណ្ដាល​ខាង​លើ​ឡើង​ ឲ្យ​នៅ​បង្ហាញ​បាន​ធម្មតា ។

មុខងារ​មួយ​នេះ​គេ​ត្រូវ​បង្កើត sensor (ញាណ) ​មួយ​ទៀត​ដើម្បី​ដឹង​ថា​ពេល​បត់​អេក្រង់​នៅ​វា​និង​បិទ​អេក្រង់​ផ្នែក​ខាង​ក្រោម ។ ប៉ាតង់​នេះ​ដូចជា​សាមញ្ញ​ពេល ព្រោះ​អ្នក​ប្រើប្រាស់​ចង់​ឲ្យ​ម៉ូដែល Galaxy X អាច​បត់​អេក្រង់​បាន 180 ដឺក្រេ ដូចជា​កាបូប​លុយ​បុរស​ ឬ កូន​សៀវភៅ អញ្ចឹង​ដែរ ។ ប្រហែល​នេះ​ជា​ប៉ាតង់​ដែល​ Samsung ចង់​បង្ហាញ​ថា ពេល​បត់​អេក្រង់​បាន​​ប៉ុន្មាន​ដឺក្រេ វា​និង​បង្កើត​មុខងារ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​ទូរស័ព្ទ​អេក្រង់​បទ ឲ្យ​កាន់តែ​ទំនើប​ឡើង ។
KHGadgets នឹង​បន្ត​តាមដាន​ពពួក​ទូរស័ព្ទ​ពត់​អេក្រង់​បាន​ជា​បន្ត​ទៀត នៅ​ពេល​មាន​ព័ត៌មាន​ថ្មីៗ​ចេញ​ផ្សាយ ។ សូមចុច Like និង Share ដើម្បី​ទទួល​បាន​ដំណឹង​រហ័ស​ទាន់​ចិត្ត សូមអរគុណ !
____________
ប្រភព Tablet News

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក