Jul 23, 2018

ដំណឹង​ចចាមអារ៉ាម​ថា Samsung Galaxy Watch មាន​២​ម៉ូដែល តម្រូវ​នឹង​​កដៃ​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី

បើ​តាម​ឯកសារ​ថ្មី​មួយ​របស់ FCC ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា នាឡិកា​ឆ្លាតវៃ Samsung Galaxy Watch ដែល​ត្រៀម​ចេញ​ក្នុង​កម្មវិធី​បើក​បង្ហាញ Galaxy Note9 នា​ពេល​ខាង​មុខ​នេះ និង​មាន​២​ទំហំ​ផ្សេង​គ្នា ហើយ​នេះ​ជា​ទម្លាប់​ទៅ​ហើយ​របស់​នាឡិកា​ដែល​ត្រូវ​មាន​២​ទំហំ​សម្រាប់​អ្នក​មាន​កដៃ​តូច និង​កដៃ​ធំ ។

យើង​បាន​ឃើញ​ការ​លេច​ធ្លាយ Samsung Galaxy Watch ដូចគ្នា​កាល​ពី​ថ្ងៃ​មុន​ជាមួយ​នឹង​អេក្រង់​ទំហំ 1.19 អ៊ីញ ខណៈ​ពេល​ដែល​ការ​លេច​ធ្លាយ​នេះ​បាន​បង្ហាញ​ពី​ទំហំ​ 1.3 អ៊ីញ​សម្រាប់​ម៉ូដែល​ធំ​ផង​ដែរ ។ បើ​គិត​សរុប​ទាំង​តួ​នាឡិកា​ទៀត​នោះ​ ម៉ូដែល​តូច​មាន​ទំហំ 43.3mm និង ម៉ូដែល​ធំ 48mm ។

ក្នុង​ឯកសារ FCC អ្នក​អាច​ឃើញ​ទំហំ​ពីរ​ខុស​គ្នា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ដោយ​ផ្អែក​លើ​គំរូ​ដែល​គូស​ក្នុង​កុំព្យូទ័រ ។ ដែល​ម៉ូដែល​ធំ​អាច​ជា​ប្រភេទ​សម្រាប់​អ្នក​លេង​កីឡា​ដែល​ត្រូវការ​ភាព​រឹងមាំ​ខ្លាំង និង​ម៉ូដែល​តូច​សម្រាប់​អ្នក​ធ្វើការ ។

ម៉ូដែល​ទាំង២​នេះ​នេះ នឹង​មាន​ឈ្មោះ​ដូចគ្នា​ហើយ​ពួក​គេ​គាំទ្រ​ដល់​សេវាកម្ម LTE (4G) និង​បច្ចេកវិទ្យា​ឥត​ខ្សែ Wi-Fi 2.4GHz b/g/n ។ សម្រាប់​លេខ​ម៉ូដែល​ធំ​គឺ SM-R805 និង​សម្រាប់​ម៉ូដែល​តូច​មាន​លេខ SM-R815 ។

យើង​រំពឹង​ថា​នាឡិកា​តាំង​ពី​នេះ នឹង​ប្រកាស​ក្នុង​ព្រឹត្តិការណ៍ Unpack របស់ Samsung ដែល​បង្កើត​ឡើង​សម្រាប់​បើក​ប្រអប់​ផ្លូវការ​នៃ​កំពូល​ទូរស័ព្ទ​មាន​ប៊ិក​គូស​វាស គឺ Galaxy Note9 ។ បើ​មិន​អញ្ចឹង​ទេវា​អាច​នឹង​ត្រូវ​ពន្យារ​ដល់​ព្រឹត្តិការណ៍​ទូរស័ព្ទ Galaxy X ក៏​ថា​បាន ដែល​គ្រោង​នឹង​បង្ហាញ​នៅ IFA នៅ​ទីក្រុង​ប៉ែរឡាំង ៕
____________
ប្រភព FCC

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក