Jul 31, 2018

​វីដេអូ​ចាប់​កាន់​ថេប្លេត Samsung Galaxy Tab S4 ​គែម​តូច​ជាង​មុន បង្ហាញ​ខ្លួន​មុន​ថ្ងៃ​ដាក់​បង្ហាញ

នៅ​មិន​ដល់​ ២​សប្ដាហ៍​​នោះ​ទេ ក្រុមហ៊ុន Samsung នឹង​មាន​ព្រឹត្តិការណ៍​ធំ​ Unpacked event ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន សម្រាប់​ធ្វើការ​​ដាក់​​​បង្ហាញ​ជា​ផ្លូវការ ​នូវ​កំពូល​​ទូរស័ព្ទ Galaxy Note9 ហើយ​ក៏​មាន​ការ​ចូលរួម​ពី​ថេប្លេត នាឡិកា ស៊េរី​ថ្មី​មក​ជាមួយ​ផង​ដែរ ។

ឥឡូវ​នេះ​យើង​ទើប​ទទួល​បាន​នូវ​វីដេអូ​ខ្លី​មួយ​ ដែល​បង្ហាញ​ពី​ការ​ដាក់​តាំង​បង្ហាញ​ Samsung Galaxy Tab S4 ក្នុង​ហាង​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន ។ ក្នុង​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ Galaxy Tab S4 មិន​មាន​ប៊ូតុង Home នៅ​ផ្នែក​ខាង​មុខ​នោះ​ទេ និង​មាន​គែម​ជុំវិញ​តូច​ជាង​មុន​ដែល​មើល​ទៅ​ស្អាត​ជាង​មុន ។ នៅ​ផ្នែក​ខាង​ក្រោយ​យើង​ឃើញ​មាន LED flash ហើយ​​មិនឃើញ​​មាន​ឧបករណ៍​ស្កេន​ខ្ចៅ​ដៃ​នោះ​ទេ ប្រហែល​ជា Samsung បាន​បោះបង់​បច្ចេកវិទ្យា​នេះ​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ស្កេន​ទម្រង់​មុខ​វិញ​ម្ដង ។
[youtube src="Z_XH9OpM26E"/]
Samsung Galaxy Tab S4 នឹង​មាន​អេក្រង់​ទំហំ 10.5 អ៊ីញ តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់​ទាំង​មុខ​និង​ក្រោយ ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​២​ពណ៌​សម្រាប់​ឲ្យ​លោក​អ្នក​ជ្រើសរើស​បាន​ផង​ដែរ ។ វា​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​រៀបចំ​សម្រាប់​ការ​ដាក់​បង្ហាញ​នៅ​ក្នុង​ហាង​មួយ​ក្នុង​ប្រទេស​ចិន សម្រាប់​​ការ​ចាប់​ផ្ដើម​ទី​ផ្សារ​​មុន​គេ ៕
______________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក