Jul 18, 2018

Samsung Galaxy Tab S4 និង Galaxy Tab A2 បង្ហាញ​ព័ត៌មាន​ក្នុង TENAA

TENAA គែ​ជា​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ចិន ដែល​ត្រូវ​វាយ​​តម្លៃ​ផលិតផល​មុន​នឹង​អាច​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​ចិន​បាន ។ ហើយ​ក្នុង​ពេល​នេះ Samsung បាន​រៀបចំ​ថេប្លេត​របស់​ខ្លួន​ 2 ម៉ូដែល​គឺ Galaxy Tab S4 សម្រាប់​អ្នក​មាន​លុយ​ច្រើន​ចង់​បាន​កំពូល ថេប្លេត​ដែល​ដំណើរការ​ដោយ android និង Galaxy Tab A2 ដែល​ជា​ថេប្លេត​មាន​តម្លៃ​សមរម្យ​សាក​សម​ទិញ​ឲ្យ​កូនៗ​យក​ទៅ​រៀន​បាន​ ។

ឧបករណ៍​ទាំង 2 នេះ​មាន​កូដ​​ម៉ូដែល​ឈ្មោះ SM-T835C and SM-T595C ដែល​​ទើប​តែ​ទទួល​បាន​ការ​បញ្ជាក់​​ផ្នែក​បច្ចេកទេស​ប្រព័ន្ធ LTE , CDMA និង GSM ពី TENAA ។ ក្នុង​រូបភាព​ដែល​បាន​ពី TENAA យើង​មិន​បាន​ឃើញ​លក្ខណៈ​សម្បត្តិ​ច្រើន​ទេ ក្រៅ​តែ​ពី​បញ្ជាក់​អំពី​ប្រព័ន្ធ​ដែល​វា​ដំណើរការ​នោះ​គឺ Android ។


តាម​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ​យើង​អាច​ដឹង​ថា Galaxy Tab S4 នឹង​មាន​បំពាក់​ឈីប​ល្បឿន​លឿន Snapdragon 845 ដែល​អាច​លេង​ហ្គេម​បាន​គ្រប់​ប្រភេទ និង​មាន​ម៉ូដែល​តាម​តំបន់​ខ្លះ​អាច​ប្រើ Exynos 9810 SoC ដែល​រចនា​ឡើង​ដោយ Samsung ផ្ទាល់​ដែល​មាន​ល្បឿន​ប្រហាក់ប្រហែល Snapdragon ដែរ ។ វា​នឹង​មាន​អេក្រង់ 10.5 អ៊ីញ មាន​ resolution QHD និង​កាមេរ៉ា​ខាង​ក្រោយ 12 មេហ្គា​ភីកសែល និង​កាមេរ៉ា​ខាង​មុខ 8 មេហ្គា​ភីសែល ។

សូម​បញ្ជាក់​ដែរ​ថា Galaxy Tab A2 ដែល​ជា​ម៉ូដែល​ធូរ​ថ្លៃ​ជាង​នោះ​គឺ​មាន​បំពាក់​អេក្រង់​បង្ហាញ​រូបភាព​ត្រឹម 1920 x 1200 ភីកសែល តែ​ប៉ុណ្ណោះ ។ ថេប្លេត​ទាំង 2 នេះ​បាន​ជាប់​អនុម័ត​ពី FCC រួច​ហើយ ហើយ​វា​នឹង​ឆាប់​បាន​ចេញ​លក់​ក្នុង​ពេល​ឆាប់​នេះ ។

យើង​ឃើញ​ថា​ទម្រាំ​ផលិតផល​មួយ​អាច​ចេញ​លក់​លើ​ទីផ្សារ​បាន គេ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ដ និង​ចេញ​លិខិត​អនុញ្ញាត​ច្បាស់លាស់ ជា​ច្រើន​ដំណាក់កាល​និង​ទៅ​តាម​ប្រទេស​ដែល​ផលិតផល​នោះ​ចង់​ដាក់​លក់ ៕
____________
ប្រភព GSMarena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក