Jul 13, 2018

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ Galaxy Note9 ដែល​មាន​តួ​ទូរស័ព្ទ​ពណ៌​ខៀវ និង​ប៊ិក S Pen ពណ៌​លឿង

សូម​រំលឹក​ពី​កាល​ជំនាន់ Note7 ​រឿង​ផ្ទុះ​ថ្ម​ពេល​កំពុង​ប្រើប្រាស់​ជា​ហេតុ​ធ្វើ​ឲ្យ Samsung ប្រមូល​ចូល​វិញ​ខាត​លុយ​រាប់​ពាន់​លាន​ដុល្លារ ។ ហើយ​មក​ដល់​ជំនាន់ Galaxy Note8 ​ដែល​ជា​ទូរស័ព្ទ​ទើប​ងើប​ពី​បួស​ធ្ងន់​នោះ ​ត្រូវ​បាន​ក្រុមហ៊ុន Samsung ដាក់​ទំហំ​ថ្ម​លើ Galaxy Note8 តែ​ទំហំ 3300 mAh ដែល​តូច​មិន​ស៊ី​គ្នា​នឹង​កម្លាំង​ អេក្រង់​ទូរស័ព្ទ​ឡើយ តែ Galaxy Note8 គឺ​ជា​ជំនាន់​សុវត្ថិភាព​ថ្មី​មួយ ព្រោះ Samsung បាន​ប្ដូរ​មក​ប្រើ​ថ្ម​របស់​ជប៉ុន ដើម្បី​កុំ​ឲ្យ​ជួយ​រឿង​សយ​បែបនេះ​ទៀត ។

ជិត​ដល់​ថ្ងៃ​បើក​បង្ហាញ​កំពូល​ទូរស័ព្ទ​ Galaxy Note9 ហើយ (9 សីហា) ដូច្នេះ​ព័ត៌មាន​ដែល​បែកធ្លាយ​ពី​ទូរស័ព្ទ​ហ្នឹង​ក៏​ច្រើន​មក​ហើយ​ដែរ តែ KHGadgets ព្យាយាម​ស្រាវជ្រាវ​និង​លើក​យក​តែ​ព័ត៌មាន​ពិត កុំ​ឲ្យ​ខាត​ពេល​ប្រិយមិត្ត​អ្នក​អាន ។ ដែល​ព័ត៌មាន​នេះ​គឺ​និយាយ​ពី​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ទូរស័ព្ទ Galaxy Note9 ​បង្ហាញ​យ៉ាង​ច្បាស់​ពី​​​ពណ៌​ទូរស័ព្ទ​ខៀវ​​ប្រដេញ និង​ប៊ិក​ពណ៌​លឿង !!! យើង​ដឹង​ហើយ​ថា ក្នុង​ពិភព​លោក​ទូរស័ព្ទ​សម័យ​ថ្មី​នេះ កម្រ​មាន​ការ​រចនា​ពណ៌​ដែល​ខុស​គ្នា​ខ្លាំង​បែប​នេះ​ណាស់ ។

 ក្នុង​រូបភាព​នោះ​យើង​ឃើញ​ទីតាំង​ទ្រនាប់​ស្កេន​ម្រាមដៃ​​នៅ​ផ្នែក​ខាង​ក្រោយ​ទូរស័ព្ទ ស្ថិត​នៅ​ក្រោយ​កាមេរ៉ា ដែល​ខុស​ពី​ជំនាន់ Galaxy Note8 ដែល​សឹង​តែ​នៅ​ជាប់​ចំហៀង​កាមេរ៉ា​ទូរស័ព្ទ ដែល​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ស្កេន និង​ពេល​ស្កេន​ម្ដងៗ តែងតែ​ជាប់​ស្នាម​ម្រាម​ដៃ​លើ​កាមេរ៉ា ។ ហើយ​ដោយសារ​ទូរស័ព្ទ​នេះ​មាន​រូបរាង​ធំ ដូច្នេះ​ Fan របស់ Samsung រំពឹង​ថា​មិន​លុប​បំបាត់​រន្ធ​ដោត​កាស 3.5mm នោះ​ទេ ។
និយាយ​មក​ដល់​តួ​ទូរស័ព្ទ​ពណ៌​ខៀវ​តែ​ប៊ិក​ S Pen ពណ៌​លឿង ដែល​មាន​ចុង​គម្រប​ប៊ិក​ពណ៌​ខៀវ ដែល​ធ្វើ​ឲ្យ​ការ​បិទ​បាំង​ពណ៌​លឿង​ពេល​ដាក់​ប៊ិក​ចូល​បាន​យ៉ាង​ល្អ ។ ទូរស័ព្ទ​ Galaxy Note9 ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ពី​ទំហំ​អេក្រង់ 6.4 អ៊ីញ Super AMOLED Infinity Display ប្រើ​ឈីប Exynos 9810 ឬ Snapdragon 845 និង​មាន RAM 6GB ឬ​អាច​លោត​ដល់ 8GB ជាមួយ​ទំហំ​ថ្ម 4,000 mAh ធំ​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់ ជាពិសេស​បម្រើ​ឲ្យ​ការ​លេង​ហ្គេម ៕
_______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក