Jul 11, 2018

លេច​ចេញ​រូបភាព​ Samsung Galaxy Note9 មុន​ថ្ងៃ​ដាក់​បង្ហាញ ដែល​មាន​រូបរាង​ស្រដៀង​ Note 8 ដែរ

ឆ្នាំ​មុន​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​ទូរស័ព្ទ Samsung Galaxy S9 ស្រដៀង S8 ដែល​រួច​មក​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​កំពុង Galaxy S8 មិន​សូវ​ជា​មាន​ចិត្ត​ចង់​ផ្លាស់ប្ដូរ​ឡើង​ទៅ​ S9 ច្រើន​ទេ ព្រោះ​ខុស​គ្នា​ត្រង់​ល្បឿន​និង​កាមេរ៉ា​តែ​បន្តិច​ប៉ុណ្ណោះ ។
ឥឡូវ​នេះ​មាន​ការ​បែក​រូបភាព​មុន​ថ្ងៃ​ដាក់​បង្ហាញ Galaxy Note9 ដែល​រូបភាព​នោះ​គឺ​ស្រដៀង Galaxy Note8 ខ្លាំង​ដែរ ដោយ​យោង​តាម​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​នៃ​ទូរស័ព្ទ មិន​បាន​បង្រួម​ឲ្យ​តូច​តាម​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​ចង់​បាន​នោះ​ទេ ហើយ​​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​របស់ Galaxy Note9 នេះ​គឺ​អេក្រង់​គ្មាន Notch (អេក្រង់​ឆក) និង​មុខងារ​ប៊ិក​កាន់តែ​វៃឆ្លាត​ជាងមុន ។

ការ​ផ្លាស់ប្ដូរ​ធំ​របស់ Galaxy Note9 នៅ​ឋិត​នៅ​ផ្អែក​ខាង​ក្រោយ​នៃ​តួ​ទូរស័ព្ទ ដែល​គេ​ប៉ាន់ស្មាន​ថា Samsung នឹង​ប្ដូរ​ទីតាំង​ទ្រនាប់​ស្កេន​ម្រាមដៃ​​ឲ្យ​ស្រួល​ជាង​ជំនាន់​មុន​បន្តិច ។ ផ្នែក​កាមេរ៉ា​នៅ​តែ​មាន​២​គ្រាប់​មុន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា​មាន​ឡើង​ដល់ ៣​គ្រាន់​នៅ​ឡើយ​ទេ ។

ប្រសិន​បើ Galaxy Note9 មិន​សូវ​កែប្រែ​រូបរាង​នោះ យើង​ប្រាកដ​ជា​បាន​ទទួល​ជំនាន់ Galaxy Note9 ដែល​មាន​ថ្ម​ធំ​ជាង​មុន​ប្រហែល​ឡើង​ដល់ 4,000 mAh ដែល​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ពេញ​មួយ​ថ្ងៃ ព្រោះ​នៅ​ពេល​ដែល​ទូរស័ព្ទ​នីមួយៗ​មិន​បាន​កែប្រែ​រូបរាង​ខ្លាំង នោះ​ការ​កែប្រែ​គ្រឿង​ខាង​ក្នុង​​នឹង​វិវឌ្ឍន៍​បាន​ល្អ សូម​មើល​តែ​ទូរស័ព្ទ iPhone ក៏​យើង​អាច​ដឹង​បាន​ដែរ រូបរាង​មិន​សំខាន់​សម្រាប់ Apple នោះ​ទេ ការ​ផ្ដោត​លើ​ផ្នែក Software និង Hardware ទើប​ជា​កត្តា​ជោគជ័យ​របស់ Apple ។
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក