Jul 25, 2018

Samsung លក់​ទូរស័ព្ទ Galaxy J8 និង​ J6 បាន 2 លាន​គ្រឿង​ក្នុង​ប្រទេស​ឥណ្ឌា

ក្រុមហ៊ុន​ប្រចាំ​ការ​នៅ​ឥណ្ឌា​ទើប​តែ​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​បាន​បញ្ជាក់​ពី​ការ​លក់​របស់​ខ្លួន លើ​ម៉ូដែល Galaxy J8 និង​ J6 បាន​ចំនួន 2 លាន​គ្រឿង​ហើយ ។ ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា ម៉ូដែល​នេះ​បាន​ទាក់ទាញ​ចិត្ត​អតិថិជន​ចំនួន 5 ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ ចាប់តាំង​ពី​ការ​ចេញ​លក់ J6 កាលពី​ថ្ងៃ​ទី 22 ខែ​ឧសភា និង​ការ​មក​ដល់​នៃ​ J8 នៅ​ដើម​ខែ​នេះ ។

ទូរស័ព្ទ Galaxy J6 គឺ​ជា​ទូរស័ព្ទ​ធុន​មធ្យម​មួយ​ដែល​មាន​តម្លៃ​សមរម្យ​​ជាមួយ​អេក្រង់​លាត​ពេញ Infinity Display ក្នុង​សមាមាត្រ 18.5:9  និង​ជា​ប្រភេទ AMOLED ដែល​អាច​បង្ហាញ​ពណ៌​បាន​ដិត​ច្បាស់ តែ​មិន​មែន​ជា​ Super AMOLED ដែល​មាន​តែ​លើ​ទូរស័ព្ទ​តម្លៃ​ថ្លៃ​របស់​ Samsung នោះ​ទេ ។ វា​ប្រើប្រាស់​បន្ទះ​ឈីប Exynos 7870 ជាមួយ ​Ram 3GB ដែល​ផលិត​ដោយ Samsung ផ្ទាល់ ។ វា​​មាន​អង្គ​ផ្ទុក​ឯកសារ 32GB និង​អាច​បន្ថែម​​បាន​ដោយ​ប្រើ​កាតមេម៉ូរី microSD ។ វា​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ជាមួយ​ទំហំ​13 មេហ្គា​ភីកសែល​មាន f/1.9 ដែល​លក់​ក្នុង​ប្រភេទ​ឥណ្ឌា​តម្លៃ 233 ដុល្លារ សម្រាប់​តម្លៃ​នៅ​កម្ពុជា​យើង​វិញ J6 មាន​តម្លៃ 199 ដុល្លារ ឃើញ​ថា​​ថោក​ជាង​ទីផ្សារ​ឥណ្ឌា ។

សម្រាប់ Galaxy J8 វិញ វា​មាន​កាមេរ៉ា​ខាង​ក្រោយ​​2 គ្រាប់ និង​អេក្រង់​លាត​ធំ​ជាង​ J6 ក្នុង​ទំហំ 6 អ៊ីញ ជា​ប្រភេទ​ Super AMOLED  ។ ប្រើប្រាស់​បន្ទះ​ឈីប​របស់​អាមេរិក Snapdragon 450 រត់​ជាមួយ Ram ទំហំ 4GB និង​មាន​អង្គ​ផ្ទុក​ឯកសារ​បាន​ 64GB ហើយ​អាច​បន្ថែម​កាត​មេម៉ូរី​ប្រភេទ microSD ទៀត​បាន ។

កាមេរ៉ា Galaxy J8 មាន​២​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ដែល​មួយ​មាន​ទំហំ 16 មេហ្គាភីកសែល និង​មួយ​គ្រាប់​ទៀត​មាន​ទំហំ​ 5 មេហ្គា​ភីកសែល​ធ្វើ​រួម​គ្នា ។ ទូរស័ព្ទ Galaxy J8 មាន​ថាមពល​ថ្ម​ទំហំ 3500mAh ដែល​អាច​ប្រើ​បាន​សមរម្យ​ក្នុង​មួយ​ថ្ងៃ ។ សម្រាប់​ទីផ្សារ​នៅ​ប្រទេស​ឥណ្ឌា​វា​មាន​តម្លៃ 280 ដុល្លារ ឯ​សម្រាប់​ទី​ផ្សារ​ស្រុក​ខ្មែរ​គឺ​លក់​ក្នុង​តម្លៃ 289 ដុល្លារ ។

សម្រាប់​ទូរស័ព្ទ Galaxy J8 និង​ J6​ ដែល​ចរាចរណ៍​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា គឺ​ត្រូវ​បាន​ផលិត​ដោយ​រោងចក្រ​ឈ្មោះ Noida  ដែល​ជា​រោងចក្រ​ដ៏​បំផុត​មួយ​ ដែល​​ទើប​ធ្វើការ​ពង្រីក​បន្ថែម ។ នេះ​អាច​មក​ពី Galaxy J8 និង​ J6​ ផលិត​ដោយ​ចក្រ​ឥណ្ឌា ទើប​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌា​​សម្រេច​គាំទ្រ​ខ្លាំង​យ៉ាង​ដូច្នេះ​នោះ ៕
________________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក