Jul 13, 2018

Samsung Galaxy A6+ (2018) ទូរស័ព្ទ​ធុនធម្យម​តែ​មាន​អេក្រង់ Super AMOLED

 Samsung Galaxy A6+ (2018) គឺ​ជា​ស៊េរី​ទូរស័ព្ទ​ធន់​កណ្ដាល ដែល​មាន​អក្សរ បូក (+) មក​ជាមួយ​ឈ្មោះ​របស់​វា ជាមួយ​នឹង​ការ​បន្ថែម​គ្រឿង​រឹង​ឲ្យ​ប្រសើរ​ជាង​ជំនាន់ Samsung Galaxy A6 ជាមួយ​ហ្នឹង​តម្លៃ​ប្រហាក់ប្រហែល​គ្នា ។ ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​បាន​ទូរស័ព្ទ​ក្រុមហ៊ុន Samsung ធុន​មធ្យម ដែល​មាន​រចនា​ម៉ូដ​អត់​មាន​អេក្រង់​ឆក​នោះ នេះ​គឺ​ជម្រើស​ល្អ​មួយ សម្រាប់​ពាក់​កណ្ដាល​ឆ្នាំ 2018 នេះ ។
ចំណុច​សំខាន់​នៃ​ទូរស័ព្ទ Samsung Galaxy A6+ (2018) គឺ​បំពាក់​ដោយ​អេក្រង់ Super AMOLED មិនមែន AMOLED ធម្ម​នៅ​ទេ ដែល​អេក្រង់​នេះ​គឺ​បាន​ប្រើ​លើ​ពពួក​ម៉ូដែល​ថ្លៃៗ​ផង​ដែរ ។ ជាមួយ​អេក្រង់​ទំហំ 6.0 អ៊ីញ អាច​បង្ហាញ​រូបភាព 1080 x 2280 ភីកសែល មាន​មុខងារ Always-on display ដែល​ជា​មុខងារ​បង្ហាញ​ព័ត៌មាន​ដូចជា​នាឡិកា ប្រក្រតិទិន ទោះ​ជា​បិទ​អេក្រង់​ក៏​ដោយ គឺ​បង្ហាញ​ជាប់​រហូត និង​មិន​ធ្វើ​ឲ្យ​ស៊ី​ថ្ម​ទូរស័ព្ទ​នោះ​ទេ ។

ល្បឿន​ដំណើរការ​​របស់ Samsung Galaxy A6+ (2018) ប្រើ​ត្រឹម​បន្ទះ​ឈីប Snapdragon 450 ក៏​ប៉ុន្តែ​វា​ល្អ​ជាង Exynos 7870​ ដែល​ប្រើ​លើ Galaxy A6 ។ យើង​មាន​ជម្រើស​២​សម្រាប់​ទំហំ​ផ្ទុក 4GB ជាមួយ 64GB និង 3GB ជាមួយ 32GB ។
កាមេរ៉ា​ក្រោយ​របស់​វា​មាន២​គ្រាប់​ជាមួយ​​ទំហំ 16 មេហ្គា​ភីកសែល​ដែល​មាន aperture​ f/1.7 និង ​ទំហំ 5MP f/1.9 ផ្គុំ​គ្នា​ដើម្បី​ផលិត​រូបភាព​និង​វីដេអូ ។ ចំណែក​កាមេរ៉ា​ខាង​មុខ​វិញ​មាន​ទំហំ 24 មេហ្គា​ភីកសែល ជាមួយ​ aperture​ f/1.9 មាន LED flash ជំនួយ​ថត​ពេល​មាន​ពន្លឺ​ទាប បើ​ប្រៀបធៀប​ជាមួយ Galaxy A6 ដែល​មាន​ត្រឹម 16 មេហ្គា​ភីកសែល ឃើញ​ថា​ល្អ​ប្រសើរ​ច្រើន ។

ថាមពល​ថ្ម​គឺ​ជា​ចំណុច​ខ្លាំង​មួយ​ទៀត​ដែល Samsung បាន​បំពាក់​លើ Galaxy A6+ (2018) ឲ្យ​​ដល់ 3500 mAhGalaxy ខ្លាំង​ជាង A6 ដែល​មាន​ថ្ម​ត្រឹមតែ 3000 mAh ​។ ជាមួយ​នឹង​ការ​ប្រើប្រាស់ Android 8.0 Oreo ដំណើរការ​ជាមួយ​ផ្ទៃ​បញ្ជា Samsung Experience UI ជំនាន់​ចុង​ក្រោយ ឃើញ​ថា​រលូន​ល្អ និង​សុវត្ថិភាព មិន​ចាញ់​ខាង Apple ប៉ុន្មាន​ទេ​បើ​លោកអ្នក​កុំ​ប្រើ​កម្មវិធី​ដែល​ទាញ​យក​ពី​ខាង​ក្រៅ​ Play Store នោះ ។

អេក្រង់ 6.0 អ៊ីញ Super AMOLED កាមេរ៉ា​ក្រោយ​២ ថ្ម​ធំ​ជាង​មុន នេះ​ជា​ម៉ូដែល​ដែល​មាន​លេខ​បូក ល្អ​មួយ​សម្រាប់​អ្នក​ចង់​បាន​ទូរស័ព្ទ​ដែល​មាន​កម្រិត​ថវិកា​ល្មម​អាច​ប្រើ​បាន​យូរ​ឆ្នាំ​ជាមួយ​ប្រេន Samsung ។













______________
ប្រភព : GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក