Jul 6, 2018

Samsung និង ARM ចាប់​ដៃ​គ្នា​បង្កើត​ឈីប​ទំហំ 7nm ល្បឿន 3GHz ដោយ​ប្រើ Cortex-A76

ក្រុមហ៊ុន Samsung និង ARM ប្រកាស​ចាប់​ដៃ​គ្នា​ផលិត​ឈីន ឈរ​លើ CPU Cortex-A76 ដែល​មាន​ទំហំ​តូច​ត្រឹម 7nm ដែល​មាន​ល្បឿន​លឿន​ដល់ 3GHz ។ ការ​ផលិត​លើ​នេះ​ចាប់ផ្ដើម​ពាក់​កណ្ដាល​ឆ្នាំ 2018 និង​បញ្ចេញ​លក់​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2019 រួច​បន្ត​ចាប់ដៃ​គ្នា​ផលិត​ឈីន​ក្នុង​ទំហំ 5nm ។

បើ​តាម​ក្រុមហ៊ុន ARM បង្ហើប​ថា Cortex-A76 ដែល​មាន​ល្បឿន 3GHz នោះ វា​នឹង​ស៊ី​ភ្លើង​តិច​ជាង Cortex-A75 2.8GHz ទំហំ 10nnm ទៅដល់ 35% ឯណោះ ពិត​ជា​ខុស​គ្នា​ខ្លាំង​ណាស់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។ បើ​យើង​ប្រៀបធៀប​ជាមួយ CPU របស់​កុំព្យូទ័រ​វិញ ជំនាន់​នីមួយៗ​ខុស​គ្នា​តែ​ប្រហែល​15% តែ​ប៉ុណ្ណោះ ។

គម្រោងការ​ផលិត​នេះ មិន​​​សម្រាប់​បំពាក់​តែ​ជាមួយ​ទូរស័ព្ទ ឬ ថេប្លេត នោះ​ទេ គឺ​អាច​យក​ទៅ​ប្រើ​ជាមួយ​ពពួក​ថេប្លេត​ដែល​ដំណើរការ​ដោយ Windows 10 ក៏​បាន​ដែរ ប្រើ​ដំណើរ​ឈាន​ទៅ​រក Windows 10 បាន​កើត​ឡើង​បណ្ដើរៗ​ហើយ​ក្នុង​ឆ្នាំ​2018 នេះ​ដោយ​គេ​សង្កេត​ឃើញ​ថេប្លេត Windows ប្រើ​ឈីប Snapdragon ។

បន្ថែម​លើ​នេះ Samsung និង ARM មាន​ទិសដៅ​វែង​ឆ្ងាយ​ខ្លាំង​ណាស់ ដោយ​ខ្លួន​បាន​អះអាង​ថា​និង​រួម​សហការ​គ្នា​រហូត​ដល់​អាច​បង្កើត​ឈីប​ក្នុង​ទំហំ 3nm ដែល​យើង​មិន​ដឹង​ថា​ពេល​ណា​បាន​ឃើញ និង​ប្រើប្រាស់​នោះ​ទេ ព្រោះ​ដំណើរ​នៅ​វែង​ឆ្ងាយ​អាច​ចាយ​ពេល​ដល់ ៤ ឆ្នាំ​ក៏​ថា​បាន​ដែរ ។



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក