Jul 20, 2018

Samsung បង្ហើប​ថា​ខ្លួន​នឹង​ចេញ​ទូរស័ព្ទ​បត់​អេក្រង់​ទំហំ 7 អ៊ីញ​ក្នុង​ឆ្នាំ​2019 ខាង​មុខ​ឲ្យ​ទាល់តែ​បាន

បើ​យើង​វិភាគ​ទៅ​លើ​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​ឃើញ​ថា​ក្នុង​ឆ្នាំ 2019 ខាង​មុន​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​បង្ហើប និង​ខ្លះ​បាន​អះអាង​ថា​ខ្លួន​នឹង​ចេញ​លក់​ប្រភេទ​ទូរស័ព្ទ ដែល​អាច​បត់​បែន​អេក្រង់​បាន​ ប៉ុន្តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​កំណត់​ថ្ងៃ​ចេញ​បង្ហាញ​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ។

ឥឡូវ​យើង​បាន​ទទួល​ព័ត៌មាន​ថ្មី​មួយ​ចុង​ក្រោយ​អំពី​ក្រុមហ៊ុន Samsung បង្ហើប​ថា​ខ្លួន​នឹង​ចេញ​ទូរស័ព្ទ​បត់​អេក្រង់​ទំហំ 7 អ៊ីញ​ក្នុង​ឆ្នាំ​2019 ខាង​មុខ​ឲ្យ​ទាល់តែ​បាន ។ បំណង​របស់ Samsung មិនមែន​ចេញ​ឲ្យ​តែ​បាន​ៗ​នោះ​ទេ គឺ​ចង់​ចេញ​ឲ្យ​បាន​មុនគេ ដើម្បី​ជាប់​ឈ្មោះ​ជា​ទូរស័ព្ទ​បត់​អេក្រង់​ផ្លូវ​ការ​ ជា​និមិត្តរូប​នៃ​ការ​អភិវឌ្ឍន៍​ទូរស័ព្ទ​ចល័ត ។

សម្រាប់​អ្នក​វិភាគ​គេ​ជឿ​ថា​តម្លៃ​របស់​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​បាន​អាច​ហក់​ដល់​ជាង 1500$ ដែល​ជា​តម្លៃ​ខ្ពស់​ជាង ​iPhone X របស់​ក្រុមហ៊ុន Apple នា​ពេល​បច្ចុប្បន្ន ។ ជាមួយ​នឹង​ការ​អះអាង​ថា​វា​នឹង​មាន​អេក្រង់ 7 អ៊ីញ តែ​មិន​ទាន់​ដឹង​ថា​បត់​អេក្រង់​ដូចសៀវភៅ ឬ​បត់​អេក្រង់​ពី​ក្រោម​ឡើង​ទៅ​លើ​ឡើយ ។ ហើយ​ថា​អេក្រង់​នោះ​ធន់​នឹង​ការ​បត់​ចុះ​ឡើង​បាន​ប៉ុន្មាន​ដង​នោះ​ទេ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​បន្ត​ទៀត ថា​តើ​សម័យ​ទូរស័ព្ទ​អេក្រង់​បត់​រីក​ចម្រើន និង​មាន​ប្រយោជន៍​ខ្លាំង​កម្រិត​ណា ៕




___________
ប្រភព www.wsj.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក