Jul 6, 2018

Samsung ទទួល​សិទ្ធ​អនុញ្ញាត​​បច្ចេកវិទ្យា​ស្កេនផ្ទៃ​មុខ 3D និង​ប្រស្រី​ភ្នែក​សម្រាប់​បំពាក់​លើ Galaxy S10


យោង​ទៅ​តាម​ឯកសារ​ដែល​បាន​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ 2014 មក ឃើញ​ថា Samsung បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បច្ចេកវិទ្យា​ស្កេន​​ផ្ទៃ​មុខ​បែប 3D មុន Apple ចេញ iPhone X ទៅ​ទៀត គ្រាន់តែ Samsung មិន​ទាន់​បាន​ដាក់​ឲ្យ​ប្រើ ។កន្លង​មក Samsung បាន​ដាក់​ឲ្យ​ប្រើ​​មុខងារ​ស្កេន​ប្រស្រី​ភ្នែក តែ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដូច​មុខងារ​ស្កេន​មុខបែប 3D ដែល​ក្រុមហ៊ុន​ដទៃ​បាន​ដាក់​ឲ្យ​ប្រើ​នោះ​ទេ ។

ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ Samsung បាន​ធ្វើការ​ច្របាច់​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក និង​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​បែប 3D បញ្ចូល​គ្នា​ដើម្បី​សម្រេច​នូវ​ការ​ស្កេន​មួយ​លើស​ដៃគូ​ប្រកួត ។ ដំណើរការ​របស់​បច្ចេកវិទ្យា​នេះ គឺ​ទូរស័ព្ទ​ត្រូវ​មាន​កាមេរ៉ា Biometric ថត​ប្រស្រី​ភ្នែក និង កាំ​រស្មី Infrared ធ្វើការ​ផ្គុំ​គ្នា ដើម្បី​ទទួល​លទ្ធផល​ខ្ពស់​បំផុត ជា​ជាង​ប្រើ​តែ​កាំរស្មី​តែ​មួយ​មុខ ។

បើ​តាម​បច្ចេកវិទ្យា​ដែល​ Samsung មាន គឺ​គ្រប់​គ្រាន់​ដាក់​បញ្ចូល​ទៅ​ក្នុង​ជំនាន់ Galaxy S10 ហើយ ព្រោះ​វា​ជា​ជំនាន់​មួយ​ដែល​យើង​អាច​ហៅថា Galaxy X ក៏​បាន​ដែល​ព្រោះ X ជា​លេខ​រ៉ូម៉ាំង​ដែល​មាន​តម្លៃ​ស្មើ​នឹង 10 ។ អ្វី​ដែល​ជា​ឧបសគ្គ​របស់ Galaxy S10 នោះ​គឺ​តើ​ត្រូវ​បន្ថែម​កាមេរ៉ា​និង​កាំរស្មី នៅ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​របស់​ទូរស័ព្ទ យ៉ាង​ដូចម្ដេច​វិញ? ដើម្បី​កុំ​ឲ្យ​ទូរស័ព្ទ​មាន​ក្បាល​ឆក ! ។

បើ​ងាក​មក​មើល​ខាង​ក្រុមហ៊ុន Vivo ឯណោះ​វិញ​កំពុង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​ដែល​អាច​បង្កប់​ក្រោម​អេក្រង់​បាន នេះ​ជា​ការ​ស្រាវជ្រាវ​មួយ​ដែល​ពិភពលោក​កំពុង​យក​ចិត្ត​ទុក​ដាក់​តាមដាន​ជា​ទី​បំផុត ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក