Jul 23, 2018

Samaung គ្រោង​នឹង​បញ្ចូល​គ្នា​នូវ​ទូរស័ព្ទ Galaxy S ជាមួយ Galaxy Note ដោយសារ​មាន​ត្រកូល​ថ្មី​ត្រូវ​ផ្ដោត​ខ្លាំង​ជាង​នេះ

យោង​តាម​បណ្ដាញ​សារព័ត៌មាន​កូរ៉េ The Bell មក​ថា អនុប្រធាន​ក្រុមហ៊ុន Samsung លោក Jay Lee កំពុង​សម្លឹង​មើល​ការ​រួម​បញ្ចូល​គ្នា​រវាង​ស្មាតហ្វូន Galaxy S និង Galaxy Note ដែល​ទូរស័ព្ទ​ទាំង​២​។ស៊េរី​នេះ​មាន​រូបរាង​សឹង​តែ​ដូច​គ្នា ​ខុស​គ្មាន​មួយ​មាន​ប៊ិក​និង​អត់​ប៊ិក ។ គំនិត​ដែល​ចង់​រួម​បញ្ចូល​នេះ​គឺ​មក​ពី​ទីផ្សារ​សព្វ​ថ្ងៃ​ ហាក់​មាន​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​លក់ ព្រោះ​ដោយសារ​ទូរស័ព្ទ​ចិន វាយ​លុយ​ទីផ្សារ​ខ្លាំង​សម្បើម​​ពេក ។

Samsung ត្រូវ​ដល់​ពេល​បង្កើត​ត្រកូល​ទូរស័ព្ទ​អេក្រង់​បត់​បែន​បាន ដែល​ត្រូវ​ការ​អ្នក​អភិវឌ្ឍន៍​ពី​គម្រោង Galaxy S ដូច្នេះ​ការ​រចនា​ទូរស័ព្ទ​ស៊េរី​នីមួយ​ៗ​គឺ​គេ​មាន​ក្រុម​ការងារ​របស់​គេ​ដាច់​ដោយ​លែក​ពី​គ្នា ជា​ឧទាហរណ៍ Galaxy Note7 កើត​គ្រោះ​អាក្រក់​រឿង​ផ្ទុះ​ថ្ម តែ​ Galaxy S8 គ្មាន​ជួប​រឿង​អញ្ចឹង​ទេ ខណៈ​រូបរាង​របស់​វា​ទាំង២ សឹង​តែ​ដូច​គ្នា ។

មួយ​វិញ​ទៀត​អាច​បណ្ដាល​មក​ពី​វត្តមាន ​iPhone X ដែល​មាន​រចនា​បថ​ថ្មី ​ធ្វើ​​​ចំណាប់​អារម្មណ៍​ Samsung ចង់​ធ្វើ​រឿង​អ្វី​ម៉្យាង ​​ដែល​ពិសេស​នៅ​ពេល​ឈាន​ដល់​ខួប​គម្រប់ 10 ឆ្នាំ​នៃ​ត្រកូល Galaxy S ។ បើ​ទោះ​ជា Samsung ដាក់​បញ្ចូល​ទូរស័ព្ទ​ទាំង​ពី​ត្រកូល​ចូល​គ្នា ក៏​នៅ​មាន​ត្រកូល​ផ្សេងៗ​ទៀត​ដែរ​ដូចជា Galaxy A  ជា​ដើម ។
_______________
ប្រភព The Bell

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក