Jul 26, 2018

ក្រុមហ៊ុន Qualcomm ​ក៏​មាន​បច្ចេកវិទ្យា GPU Turbo សម្រាប់​ Andreno ដែរ

ប្រិយមិត្ត​ដែល​តាម​ដាន​បច្ចេកវិទ្យា ប្រហែល​ជា​បាន​ដឹង​អំពី​មុខងារ​ជួយ​បង្កើន​ល្បឿន​ដំណើរការ​របស់​អង្គ​ក្រាហ្វិក ដែល​យើង​ហៅ​ថា GPU ឲ្យ​រត់​បាន​លឿន​ជាង​មុន​នៅ​ពេល​វា​ដំណើរការ​ហ្គេម​ធំ សូម​អាន Huawei បើក​មុខងារ GPU Turbo លើថេប្លេត MediaPad M5 មុន​គេ​បំផុត ។ ឥឡូវ​នេះ​ក្រុមហ៊ុន​ Qualcomm ដែល​ជា​អ្នក​ផលិត​បន្ទះ​ឈីប​លំដាប់​កំពូល​នាំ​មុខ​គេ​នោះ បាន​ប្រកាស​ថា​ខ្លួន​នឹង​ចេញ​បច្ចេកវិទ្យា GPU Turbo សម្រាប់ Andreno ។

Andreno គឺ​ជា​ឈ្មោះ GPU ដែល​លោក​អ្នក​តែងតែ​ឮ​ វា​តែងតែ​ស្ថិត​នៅ​អម​ជាមួយ បន្ទះ​ឈីប SnapDragon ដែល​ជា​បន្ទះ​ឈីប​សម្រាប់​ប្រើ​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​បណ្ដាល​ប្រទេស​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក ។ មុខ​ងារ​ថ្មី​នេះ​គឺ​ជួយ​បង្កើត​ល្បឿន​ឲ្យ GPU Andreno ឲ្យ​ដំណើរការ​លឿន​ជាង​ល្បឿន​ដើម​របស់​វា ដោយ​ស្ថិត​ក្នុង​កម្រិត​ស៊ី​ថ្ម​តិច និង​កាត់​បន្ថយ​ការ​គើន​ឡើង​កម្ដៅ​របស់​ទូរស័ព្ទ ។

វា​នឹង​ល្អ​សម្រាប់​ទូរស័ព្ទ​លំដាប់​មធ្យម​ដែល​ចង់​លេង​ហ្គេម​ធំ​ៗបាន ដោយ​គ្រាន់តែ​រាង​ស៊ី​ថ្ម និង​ក្ដៅ​ជាង​ធម្មតា​បន្តិច ផ្ទុយ​ពី​មុន​ដែល​កាល​ណា​ទូរស័ព្ទ​​របស់​លោក​អ្នក មិន​អាច​លេង​ហ្គេម​បាន​ ឬ​លេង​ហ្គេម​ទាក់ៗ គឺ​គ្មាន​អ្វី​មក​កែប្រែ​វា​បាន​ទេ ។ យើង​នឹង​ដឹង​ព័ត៌មាន​នេះ​ច្បាស់​បន្ទាប់​ពី​ការ​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ស្អែក​នេះ​រួច សូម​រង់ចាំ​តាមដាន​ជាមួយ ​KHGadgets ទាំងអស់​គ្នា​សូម​អរគុណ ៕
___________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក