Jul 23, 2018

Qualcomm បញ្ចេញដុំអង់តែនសំរាប់សេវា 5G នៅថ្ងៃនេះហើយ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​ក្រុមហ៊ុន​យក្ស​ខាង​ផលិត​ឈីប Qualcomm បាន​ដុត​ដៃ​​ដុត​ជើង​ប្រកាស​នូវ​ដុំ​អង់តែន​សេវា 5G ដំបូង​បំផុត​លើ​លោក​របស់ ខ្លួន​ដែល​ជា​គោល​ដៅ​មួយ​អោយ​បាន​មុន​ចុង​ឆ្នាំ 2018 ដែល​មាន​ល្បឿន​ចាប់​រលក​សញ្ញា​ដល់ 6GHzឯណោះ។
បើ​តាម​ការ​ប្រកាស​ខាង​លើ​នេះ ម៉ូឌឹម X50 របស់ SnapDragon អាច​ចាប់​យក​រលក​សញ្ញា​ចេញពី​អង់តែន​នេះ​បាន​​យ៉ាង​រលូន​ដែល​នឹង​ត្រូវ​បាន​គេ​បំពាក់​នៅ​លើ​ស្មាត​ហ្វូន​ជំនាន់​ក្រោយ។ ដុំ​អង់តែន 5G របស់ Qualcomm នេះ​នឹង​ត្រូវ​បំពាក់​នៅ​លើ​កន្លែង​ផ្សេងៗ​ពី​គ្នា នៅ​ក្នុង​ទូរស័ព្ទ ដែល​បី​ដុំ​ដាក់​សំរាប់​ចាប់​សេវា និង បួន​ដុំ​ទៀត​សំរាប់​ផ្គត់ផ្គង់ Mobiles Hotspot។

 សំរាប់​ការ​ធ្វើតេស្ត​ជា​លើក​ដំបូង​ដូចជា​ពេល​ដែល​អ្នក​កំពុង​នៅ​ក្នុង​ឡាន​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​វា​នៅតែ​ចាប់សេវាបានល្អដែលអាចផ្គត់ផ្គង់ល្បឿនដល់5Gbps។ តែ​បើ​ក្នុង​ស្ថាន​ភាព​ធម្មតា SnapDragon អះ​អាង​ថា​វា​អាច​ចាប់​បាន​ល្បឿន​ពី 10, 15 និង​លោត​ទៅដល់ 20 ជីហ្គាបៃ​ក្នុង​មួយ​វិនាទី សំ​រាប់​ការ​វិវឌ្ឍន៍​ទៅ​មុខ​ទៀត។ សំរាប់​ជំនាន់​ទីមួយ​របស់​វា​នេះ​ក្រុមហ៊ុន​បញ្ជាក់​ថា​ជាទូទៅ​យ៉ាង​ហោច​ណាស់​ក៏​វា​អាច​ចាប់​បាន​​ល្បឿន​​តិច​បំផុត 1.4 Gbps ដែរ។
ចំពោះ​បច្ចេកៈ​វិទ្យា​នេះ​វា​មានប្រយោជន៍​ធំធេង​ណាស់​សំរាប់​ការ​ចាប់​យក​អ៊ីនធឺណិត​ល្បឿន​លឿន​ដែល​វា​ជំនួយ​ដល់​ការ​ប្រើប្រាស់​ការ​លេង​​វីដេអូ​លើ​ឧបករណ៍ ​​VR ​និង​ការ​ពង្រីង​គុណភាព​វីដេអូ​ក្នុង​ទូរស័ព្ទ​ពេល​អ្នក​ប្រើ​អ៊ីនធឺណិត។ វា​មិន​ត្រឹម​តែ​បំពាក់​ត្រឹម​ទូរស័ព្ទ​ប៉ុណ្នោះ​ទេ SnapDragon ក៏​មាន​គម្រោង​នឹង​បំពាក់​វា​លើ​កុំព្យូទ័រ​យួរដៃ ​(Laptop) ដែល​ប្រើ​ប្រស់ CPU របស់​SnapDraagon នៅ​ឆ្នាំ 2019ផងដែរ ដែល​វា​មាន​ថាមពល Boost ល្បឿន​អាច​លឿន​ជាង​កុំព្យូទ័រ​ធម្មតា​ឆ្ងាយ។

______________________
ប្រភពៈ Android Authority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក