Jul 20, 2018

ផ្ទៃ​ចុច​បញ្ជា OxygenOS 5.1.9 សម្រាប់​ទូរស័ព្ទ OnePlus 6 បាន​កែប្រែ​​​លើ​មុខងារ​បង្កើន​គុណភាព​កាមេរ៉ា

ទូរស័ព្ទ OnePlus 6 ដែល​ទើប​ចេញ​លក់​និង​មាន​មុខងារ​មួយ​ចំនួន​មិន​ប្រក្រតី ឥឡូវ​នេះ​មាន​បន្ទាន់​សម័យ​ផ្ទៃ​ចុច​បញ្ជា OxygenOS ឡើង​ទៅ​ជំនាន់ 5.1.9 ដែល​កំណែ​នេះ​វា​ស្រដៀង​នឹង​កំណែ Open Beta ជំនាន់​មុខៗ​របស់​វា OnePlus 5 ។ ដែល​ការ​បន្ទាន់​សម័យ​នេះ​គឺ​ផ្ដោត​លើ​ផ្នែក​កាមេរ៉ា ។

បើ​តាម KHGadgets តាមដាន​រឿង​នេះ គឺ​មក​ពី​គេហទំព័រ​វាយតម្លៃ​គុណភាព​កាមេរ៉ា DxOMark ដែល​បាន​ធ្វើ​តេស្ដ​កាល​ពី​ពេល​ថ្មី​នេះ​ថា OnePlus 6 ជា​ទូរស័ព្ទ​ខ្លាំង​ផ្នែក​កាមេរ៉ា និង​បាន​ស្ថិត​ក្នុង​ចំណាយ​ថ្នាក់​ទី 10 លើ​ពិភពលោក​ក៏​ដោយ ក៏ OnePlus 6 នៅ​មាន​ចំណុច​មួយ​ចំនួន​មិន​ស្រូវ​ធ្វើការ​បាន​ល្អ​លើ​ការ​ថត​វីដេអូ ។
ទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​ការ​ផ្លាស់ប្ដូរ​នេះ​បាន​ធ្វើ​ឲ្យ​មុខងារ Google Len បាន​បញ្ចូល​មក​ស្រាប់​ក្នុង​កម្មវិធី​កាមេរ៉ា​របស់ OnePlus 6 ។ បន្ថែម​ពី​នេះ​មុខងារ​ Portrait mode ក៏​បាន​ដាក់​បញ្ចូល​ក្នុង​កាមេរ៉ា​ខាង​​មុខ ដើម្បី​ជំនួយ​ដល់​ការ​ថត​រូប​មុខ​មនុស្ស​ឲ្យ​បាន​ស្អាត​ផង​ដែរ ។ ការ​បន្ទាន់​សម័យ​នេះ​ក៏​បាន​ជួសជុល​លើ​ផ្នែក​តភ្ជាប់​ឥត​ខ្សែ​ផ្សេងៗ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ដែរ ។

មក​ដល់​ពេល​នេះ​ប្រេន​ទូរស័ព្ទ OnePlus បាន​ឈាន​មក​ដល់​ជំនាន់ OnePlus 6 ដែល​ទូរស័ព្ទ​ម៉ាក​នេះ​ចេញ​ម្ដង ១ ម៉ូដែល​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដែល​ខុស​ប្លែក​ទាំងស្រុង​ពី​ពពួក Android ផ្សេង​ទៀត​ដែល​ចេញ​ជា​ច្រើន​ម៉ូដែល​ក្នុង​មួយ​ឆ្នាំៗ ។ ហើយ​ឆ្នាំ​នេះ OnePlus 6 ធ្វើ​បាន​ល្អ​គ្រាន់បើ​ដែរ បើ​គិត​ពី​តម្លៃ​នឹង​លក្ខណៈ​សម្បត្តិ​របស់​វា ៕

សូម​អាន​បន្ថែម​ពី


​​__________
ប្រភព​

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក