Jul 31, 2018

ការ​តេស្ដ​​ភាព​ធន់​ទូរស័ព្ទ Oppo Find X បង្ហាញ​ថា​ងាយ​នឹង​កាច់​ធ្វើ​ឲ្យ​បាក់បែក

ទូរស័ព្ទ​ Oppo Find X គឺ​ជា​​រចនា​បថ​ថ្មី​មួយ​ដែល​ក្រុមហ៊ុន Oppo ខិតខំ​ស្រាវជ្រាវ​ ធ្វើ​យ៉ាង​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​មាន​អេក្រង់​លាត​ពេញ​ដោយ​គ្មាន​ឆក ដូច្នេះ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ហូត​កាមេរ៉ា​ចុះ​ឡើង​នៅ​ផ្នែក​ខាង​លើ ។ កាមេរ៉ា​​នឹង​បង្ហាញ​នៅ​ពេល​​ដែល​លោក​អ្នក ​​ចុច​ថត​រូប​ភាព​ឬ​វីដេអូ​ ។

វា​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​ខ្លាំង ​​ជា​មួយ​តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់ និង​ពណ៌​រលើប​រលោង​ខ្លាំង និង​អេក្រង់​បង្ហាញ​ពណ៌​ដិត AMOLED លាត​ពេញ​គែម​និង​គ្មាន​ឆក ។ ថ្មី​ៗ​នេះ​អ្នក​ចូលចិត្ត​យក​ទូរស័ព្ទ​មក​តេស្ដ JerryRigEverything បាន​យក Oppo Find X មក​ពិសោធន៍​ភាព​ធុន ដោយ​បាន​យក​កាំបិត​ឡាម​ កោស ឆ្កូត និង​ជា​ចុង​ក្រោយ​បាន​សាក​ល្បង​កាច់​ទូរស័ព្ទ ដែល​ការ​ពិសោធន៍​នេះ​គឺ​ត្រូវ​បាន​ប្រៀបធៀប​នឹង​ការ​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោ​តឹងៗ​ដូច្នោះ​ដែរ ។
[youtube src="oGGe3Z6XmCg"/]
ជា​លទ្ធផល​គឺ​បង្ហាញ​ថា Oppo Find X ងាយស្រួល​នឹង​វៀច ឬ​ត្រូវ​បាក់​តួ​ខ្លួន​ជាង​ទូរស័ព្ទ​ដទៃ ដែល​អ្នក​ជំនាញ​ក្រើន​រំលឹក​ថា ​អ្នក​មិន​ត្រូវ​ដាក់​ទូរស័ព្ទ​នេះ​នៅ​ហោប៉ៅ​ក្រោយ​ ហើយ​អង្គុយ​នោះ​ទេ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​ជា​ទី​ស្រលាញ់​របស់​អ្នក​ខូច​ទ្រង់​ទ្រាយ និយាយ​ឲ្យ​ចំ​គឺ​វៀច ដែល​លក់​ចេញ​វិញ​គេ​មិន​ទិញ ៕





_____________
ប្រភព JerryRigEverything

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក