Jul 27, 2018

Oppo Find X ម៉ូដែល Super Flash Edition ទទួល​បាន​វិញ្ញាបនបត្រ 3C ទទួល​ស្គាល់​មុខងារ​សាក​ថ្ម​ឆាប់​ពេញ Super VOOC charger

ប្រិយមិត្ត​ដែល​និយម​តាម​ដាន​ទូរស័ព្ទ​ប្រាកដ​ជា​បាន​ដឹង​អំពី​ទូរស័ព្ទ Oppo Find X ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ​គែម គ្មាន​ឆក និង​បច្ចេកវិទ្យា​កាមេរ៉ា​ហូត​ដោយស្វ័យប្រវត្តិ​នៅ​ពេល​ថត​រូបភាព ។ សូម​មើល​អត្ថបទ​បន្ថែម
ដែល​កាលពី​ដាក់​សម្ពោធន៍​ដំបូង​ទូរស័ព្ទ​មួយ​នេះ មាន​ម៉ូដែល​ធម្មតា និង​ម៉ូដែល lamborghini ដែល​រំលេច​ logo រថយន្ត​​យ៉ាង​ស្រស់​ស្អាត ដែល​ចង់​បង្ហាញ​ពី​ល្បឿន​សាក​ថ្ម​ VOOC ថា​លឿន​ជាង​ទូរស័ព្ទ​ដទៃ ។ តែ​ក្នុង​ពេល​នេះ​ក្រុមហ៊ុន Oppo នៅ​បង្កើត​ Oppo Find X មួយ​ម៉ូដែល​ទៀត​ដែល​ទើប​ទទួល​ស្គាល់​ការ​សាក​ថ្ម​ថ្មី​ដែល​ហៅថា Super VOOC charger រឹត​តែ​លឿន​ជាង​មុន​​បន្ថែម​ទៀត ដែល​នឹង​ប្រើប្រាស់​កម្លាំង​អគ្គិសនី​ដល់ 10V/5A ដែល​គិត​ជា​ភ្លើង 50W ដោយ​មិន​មាន​បញ្ហា​ឡើង ។
មិន​យូរ​ទេ Oppo នឹង​រៀប​ចំ​បង្ហាញ​កំពូល​ទូរស័ព្ទ​ដែល​អាច​សាក​ថ្ម​បាន​លឿន​ជាង​គេ​បែប​នេះ សម្រាប់​តម្លៃ​វិញ​វា​នឹង​អាច​មាន​តម្លៃ​ប្រហែល $886 ដុល្លារ​ ជាមួយ​ទំហំ​ផ្ទុក​ឯកសារ​ដល់ 256GB ។ ទិន្នន័យ​និង ល្បឿន​សាក​បាន​លឿន​ដល់​កម្រិត​ណា​នោះ យើង​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ ដូច្នេះ​មាន​តែ​រង់​ចាំ​មើល​ទាំងអស់​គ្នា ។ សូម​បញ្ជាក់​ដែល​ថា​ទូរស័ព្ទ Oppo Find X បើក​ឲ្យ​កុម្ម៉ង់​ហើយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ៕
____________________
ប្រភព globemobiles.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក