Jul 23, 2018

Oppo F9 អ្នក​បន្ត​វេន F7 នឹង​មាន​ Version Pro សម្រាប់​អ្នក​ត្រូវការ​អេក្រង់​ធំ

រំលឹក​ប៉ុន្មាន​ខែ​កន្លង​​នេះ Oppo និង Vivo បាន​វាយ​លុក​ទីផ្សារ​ទូរស័ព្ទ​ខ្លាំង​មែន​ទែន​ជាមួយ​ស៊េរី F7 របស់ Oppo និង V9 របស់ Vivo ដែល​​ជា​ឆ្នាំ​ជោគជ័យ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ ​បាន​ស្គាល់​នូវ​គុណភាព​និង​ការ​រចនា​របស់​ក្រុមហ៊ុន​ទាំង​២​នេះ ។

ឥឡូវ​នេះ​យើង​បាន​ទទួល​ដំណឹង​ថ្មី​មួយ​ទៀត​អំពី​អ្នក​បន្ត​វេន Oppo F7 ដែល​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​២​ជម្រើស​គឺ F9 និង​ F9 Pro សម្រាប់​តម្រូវ​អ្នក​ចូល​ចិត្ត​អេក្រង់​ធំ ។ ដំណឹង​នេះ​បាន​មក​ពី​ការ​ចុះ​ Bluetooth certification ដែល​ធ្វើ​ឲ្យ​គេ​បាន​ដឹង​ពី​ឈ្មោះ​របស់​ទូរស័ព្ទ ។

សម្រាប់​ព័ត៌មាន​ផ្សេងៗ​ទៀត​យើង​នឹង​បាន​ដឹង​ក្នុង​ពេល​ឆាប់​ៗ​នេះ ដូច្នេះ​កុំ​ភ្លេច​តាម​ដាន​ជាមួយ​KHGadgets ដោយ​ចុច Like និង​ Share ផង​អរគុណ ៕
____________
ប្រភព dealntech.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក