Jul 30, 2018

លេចរូបរាងគំរូរបស់ Oppo F9 ក្នុងរចនាបទកាមេរ៉ាបែប Essential Phone

បន្ទាប់​ពី Oppo Find X ប្រកាស​ចេញ​កាលពី​ខែ​មិថុនា​រួចមក​ក្រុមហ៊ុន​​ Oppo ហាក់​មាន​ភាព​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ និយាយ​រួមគឺ Vivo និង Oppo លេង​ម្នាក់​មួយ​ក្បាច់​ចង់​ដាច់​ផ្ងារ​ជាមួយ​នឹង​បច្ចេកវិទ្យា​ប្លែកៗ​របស់​ពួក​គេ​តែម្តង។ តាំង​ពី​ជំនាន់​ Oppo F5 ដែល​មាន​កាមេរ៉ា Selfie 20MP រហូតមកដល់​ F7 ជា​មួយ​កាមេរ៉ា Selfie 25MP វា​ជា​ជំហាន​​ដ៏​ធំ មួយ​ដែល​គួរ​អោយ​កត់​សំ​គាល់។ បើ​យោង​តាម Oppo នៅ​ម៉ាឡេស៊ី​ដែល​ជា​ទីផ្សារ​ធំ​មួយ​បន្ទាប់​ពី​ឥណ្ឌា បាន​បញ្ចេញ​រូបភាព​គំរូ​មួយ​សន្លឹក​ដែល​បញ្ជាក់​អោយ​ឃើញ​ថា Oppo F9 នឹង​មាន​ថ្ងាស​ឆក​តូច​ជាង​មុន គឺ​ជា​ស្តាយ​របស់ Essential Phone របស់ Andy Rubin តែម្តង។
ថ្វីត្បិត​តែ​វា​ជា​រូប​គំរូ​ក៏​ពិត​មែន​តែ​វា​ជា​គំរូ​ផ្លូវ​ការ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​​គណនី Twitter ផ្លូវការ​នៃ​តំណាង​ចែកចាយ Oppo នៅ​​ម៉ាឡេស៊ី ដែល​គេ​រំពឹង​ថា​វា​នឹង​មាន​ព្រឹត្តិការណ៍​​សម្ពោធន៍​មួយ​នៅ​ខែ សីហា ខាងមុខនេះ ហើយ​តាមរយៈ​រូបភាព​នេះ​អ្នកវិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា វា​នឹង​មក​ជាមួយ​ប្រព័ន្ធ​ការពារ​ទឹក​យ៉ាង​ហោចណាស់ក៏ IP 67 ដែរ។ បើ​ទោះ​ជា​ទំហំ​ឆក​តូច​ក៏​ពិត​មែន​ក៏​យើង​នៅ​មិនទាន់​ដឹង​ពី​វិមាត្រ​អេក្រង់​​របស់​វា​ថា​ក្នុង​មាត្រដ្ឋាន​ប៉ុន្មាន​ដែរ។ហើយ​​រឹតតែ​មិន​ដឹង​ថា​វា​នៅ​មាន​បន្សល់​ទុក​គែម​ខាង​ក្រោម​នៅ​វែង​រឺ​យ៉ាង​ណា​ក៏​មិន​ទាន់​ដឹង​ដែរ​ ដូច​ច្នេះ​សូម​រង​ចាំ​មើល​ព័ត៌មាន​បែកធ្លាយ​ជា​បន្ត​​បន្ទាប់​ទៀត។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក