Jul 18, 2018

ទូរស័ព្ទ OnePlus 6 ទទួល​បាន​ 96 ពិន្ទុ​តេស្ដ​កាមេរ៉ា​ពី DxOMark ដែល​យក​ឈ្នះ iPhone 8 Plus និង Galaxy Note8

DxOMark បាន​ធ្វើការ​តេស្ដ​សាកល្បង​កាមេរ៉ា​ទូរស័ព្ទ​ OnePlus 6 ដែល​ជា​ទូរស័ព្ទ​ដែល​ផ្ដោត​លើ​ដំណើរការ​ល្អ និង​កាមេរ៉ា​ខ្លាំង​ក្នុង​តម្លៃ​មួយ​សមរម្យ ជា​លទ្ធផល​វា​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​ទូរស័ព្ទ Galaxy Note8 និង iPhone 8 Plus ទៅ​ទៀត តែ​ស្ថិត​នៅ​ក្រោម iPhone X តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ។ បើ​គិត​ពី​តម្លៃ​ទូរស័ព្ទ និង​សមត្ថភាព OnePlus 6 គឺ​ជា​ទូរស័ព្ទ​ល្អ​មួយ​អាច​ពិចារណា​ទិញ​យក​មក​ប្រើប្រាស់​បាន ។
DxOMark បាន​បញ្ជាក់​ថា OnePlus 6 ​អាច​នឹង​ទទួល​បាន​ពិន្ទុ 100 ឯណោះ តែ​ដោយសារ​វា​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន​ពេល​ថត​ជា​វីដេអូ វា​ទទួល​ត្រឹម​ពិន្ទុ 87 តែ​ប៉ុណ្ណោះ ។ ពិន្ទុ​ដែល​វា​ទទួល​បាន​គឺ​លើ​ iPhone 8 Plus ដែល​ចេញ​កាល​ពី​ឆ្នាំ​ទៅ ។
កាមេរ៉ា​របស់ OnePlus 6 ដំណើរការ​ថត​រូបភាព​ក្នុង​មុខងារ Auto ម៉ូដ​បាន​យ៉ាង​រហ័ស ដែល​អាច​ផលិត​ចេញ​នូវ​រូបភាព​ច្បាស់​លាស់​ល្អ ទាំង​ពណ៌ និង​គុណភាព​ពន្លឺ ។ សម្រាប់​ការ​ថត​ជា​វីដេអូ​វិញ OnePlus 6 ក៏​មាន​ល្បឿន​លឿន​ autofocus ចាប់​ទីតាំង​វត្ថុ​ដែល​មាន​ចលនា​បាន​យ៉ាង​ល្អ និង​អាច​កាត់​បន្ថយ noise បាន​ប្រសើរ ។ យ៉ាងណា​ក៏​ដោយ​ក៏​វា​មិន​ទាន់​​ល្អ​ណាស់​ណា​ទេ តែ​លោកអ្នក​ដែល​កំពុង​ប្រើ OnePlus 6 ព្រោះ​ពេល​នេះ វា​កំពុង​ស្ថិត​ក្នុង​តារាង​កំពូល​កាមេរ៉ា​ទាំង 10 លើ​ពិភពលោក​ហើយ ។ ហើយ​បើ​ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​មើល​បន្ត​នៅ​គេហទំព័រ DxOMark បន្ថែម​ទៀត ៕
___________
ប្រភព​ DxOMark

ទូរស័ព្ទ OnePlus 6 ទទួល​បាន​ពិន្ទុ​តេស្ដ​កាមេរ៉ា​ពី DxOMark 


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក