Jul 13, 2018

លេចចេញលក្ខណសម្បត្តិ​ Nubia Z18 កាន់តែច្បាស់នៃ លើ Geebench

Nubia ជា​ត្រកូល​ទូរស័ព្ទ​លំដាប់​កំពូល​របស់​ក្រុមហ៊ុន ZTE ដែល​មាន​ការ​ពេញនិយម​ខ្លាំង​នៅ​ទីផ្សារ​ប្រទេស​ចិន និង ខាង​ប៉ែក​អឺរ៉ុប ហើយ​ម៉ូដែល​ចុងក្រោយ​របស់ វា​ដែល​អ្នក​គាំទ្រ Nubia កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​​នោះ គឺ Nubia Z18 ដែល​គេ​ជឿ​ថា​មាន​ល្បឿន​ទាំង​រូបរាង​គួ​អោយ​ទាក់ទាញ​បំផុត។


ម្សិល​មិញ​នេះ​មាន​ការ​បែកធ្លាយ​ព័ត៌មាន​សំខាន់​ៗ​ពី​លក្ខណ​សម្បត្តិ​របស់​វា​នៅ​លើ Geechbench ដែល​វា​មាន​លេខ​សំគាល់​ម៉ូដែល NX606J ប្រើប្រាស់​ឈីប​ប្រភេទ SnapDragon 845 ជាមួយ​រ៉េម 6 GB ដែល​ទទួល​ពិន្ទុ 2,344 Single Core និង​ 8,933 ចំពោះ Multi-Core។ វា​ជា​លើក​ទីមួយ​ហើយ​នៃ​ការ​បែកធ្លាយ Z18 បាន​ច្បាស់​យ៉ាងនេះ ចំពោះ​អេក្រង់​របស់​វា​វិញ​មាន​ទំហំ 5.88 អ៊ីញ ជាមួយ​កម្រិត​បង្ហាញ​រូប Full HD+។


វា មាន​​ពីរ​ប្រភេទ ដែល​ទីមួយ​មាន Ram 6GB អង្គផ្ទុក​ទិន្នន័យ 64GB ហើយ​មួយ​ប្រភេទ​ទៀត​មាន Ram 8BG ជាមួយ​អង្គផ្ទុក​ទិន្នន័យ 128GB អម​មក​ជាមួយ​ថាមពល​ថ្ម​ដូចគ្នា 3,350 mAh។ បើ​តាម​រូបភាព​បែកធ្លាយ​មួយ​សន្លឹក​យើង​ឃើញថា Z18 នេះ​មាន​កាមេរ៉ា​ក្រោយ​ចំនួន​ពីរ​គ្រាប់ (24+8)MP ហើយ​កាមេរ៉ា​មុខ​វា​មាន​មួយ​គ្រាប់​ទំហំ 8MP សំរាប់​ការ​ថត selfie និង Video Call។ ចំពោះ​រូបរាង​អេក្រង់​វិញ​គឺ​មាន​គែម​ស្តើង​ក្រៃលែង ជាមួយ​ Notch(ឆក) បន្តិច​នៅ​ខាង​លើ​ដូច Essenrial Phone ដែរ។
ដូច្នេះ​អ្វី​ដែល​កាន់តែ​ច្បាស់​ទៀត​នោះ KHGadgetនឹង​ផ្សាយ​ជូន​ពេល ZTE ប្រកាស​វា​ជា​ផ្លូវ ការណ៍។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក