Jul 20, 2018

Nokia X6.1 Plus ​ចេញ​ជា​ផ្លូវការ​ហើយ​ កាមេរ៉ា​ភ្លោះ អេក្រង់​លាត​មាន​ឆកតូច​ ស្អាត​មិន​ចាញ់ iPhone X

ក្នុង​ឆ្នាំ​ 2018 មាន​កំពូល​ទូរស័ព្ទ​ជា​ច្រើន​បាន​ចេញ​លក់​យ៉ាង​ព្រោងព្រាត មើល​សឹង​តែ​មិន​ទាន់ ហើយ​ក្នុង​នោះ​ដែរ Nokia ក៏​បាន​បញ្ចេញ​ទូរស័ព្ទ​របស់​ខ្លួន​មាន​គ្រប់​ធន់ ច្រើន​ថ្នាក់ ដើម្បី​តម្រូវ​ការ​ទៅ​តាម​លទ្ធភាព​អ្នក​ប្រើប្រាស់​ ។ ឥឡូវ​នេះ Nokia បាន​បញ្ចេញ​ Nokia X6.1 Plus ​នៅ​ឯ​ទីក្រុង​ហុងកុង ។

Nokia X6.1 Plus មាន​ពណ៌​ខ្មៅ និង​ពណ៌​ស ដែល​មើល​ទៅ Sexy គួរ​ឲ្យ​ចង់​កាន់​ប្រើប្រាស់ ។ វា​ដំណើរការ​ដោយ Android 8.1 Oreo ពេល​បើក​ចេញ​ពី​ប្រអប់ ហើយ​ក្រុមហ៊ុន HMD Global សន្យា​ថា​នឹង​បន្ទាន់​សម័យ​ឲ្យ​ដល់ Android P ឲ្យ​បាន​លឿន​បំផុត​ពេល​ OS នេះ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។
[youtube src="xUj3XXddmy8"/]

លក្ខណៈ​សម្បត្តិ​របស់ Nokia X6.1 Plus

  • ទំហំ​ទាំង៣​គឺ  147.2 x 71 x 8 mm
  • ទម្ងន់​ត្រឹម  151ក្រាម
  • តួ​ខ្លួន​ជា​កញ្ចក់ និង​ស៊ុម​ជា​អាលុយមីញ៉ូម
  • ប្រើ​ស៊ីម​កាត​បាន 2 ជា​ប្រភេត Nano Sim
  • អេក្រង់​ជា​ប្រភេទ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • ទំហំ​អេក្រង់ 5.8 អ៊ីញ លាត​ពេញ​តែ​មាន​ឆក !!! (81% នៃ​តួ​ខ្លួន​ខាង​មុខ)
  • មាន resolution 1080 x 2280 ភីកសែល សមាមាត្រ 19:9
  • កំហាប់​ភាព​ច្បាស់​ដល់ 432ppi ក្នុង​មួយ​អ៊ីញ​ការ៉េ
  • ក្រាល​ដោយ​កញ្ចក់​ការពារ​ឆ្កូត  Corning Gorilla Glass 3
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo)
  • ប្រប្រាស់​បន្ទះ​ឈីប  Snapdragon 636 (Octa-core 1.8 GHz)
  • អង្គ​ក្រាហ្វិក Adreno 509
  • មាន Ram ទំហំ 4GB ជាមួយ​ទំហំ​ផ្ទុក​ឯកសារ 64GB
  • កាមេរ៉ា​ខាង​​ក្រោយ​ភ្លោះ  16 MP + 5 MP ភ្លើង​ flash ២គ្រាប់ អាច​ថត​វីដេអូ​បាន​ដល់ FullHD 1080p និង​មាន ​HDR ជំនួយ​ពណ៌​រូបភាព ។
  • កាមេរ៉ា​ខាង​មុន 16 មេហ្គា​ភីគសែល
  • រន្ធ​បំពង​សំឡេង​មាន​ 1 និង​រន្ធ​កោត​កាស 3.5mm
  • ស្កេន​ម្រាម​ដៃ​នៅ​ខ្នង​ខាង​ក្រោយ​ទូរស័ព្ទ
  • ថាមពល​ថ្ម 3060 mAh (មាន​មុខងារ​សាក​ថ្ម​ឆាប់​ពេញ 3.0)
  • តម្លៃ​លើ​ទីផ្សារ​បរទេស​ប្រហែល 300 ដុល្លារ
KHGadgets យល់​ឃើញ​ថា Nokia X6.1 Plus គឺ​ជា​ទូរស័ព្ទ​មាន​រាង​ទាន់​សម័យ ដែល​បាន​រចនា​តាម​លំនាំ iPhone X តែ​ផ្នែក​ខាង​ខ្នង​នៅ​រក្សា​ការ​រចនា​របស់​ខ្លួន​ដដែល ដែល​បាន​ដាក់​កាមេរ៉ា​នៅ​ចំកណ្ដាល​ផ្នែក​ខាង​លើ និង​ខាង​ក្រោម​កាមេរ៉ា​មាន​កន្លែង​ស្កេន​ម្រាម​ដៃ ។ អេក្រង់​លាត​ពេញ​តួ តែ​មាន​ឆក​ជា​ម៉ូដ​មួយ​កំពុង​ពេញ​និយម អ្វី​ដែល​សោក​ស្ដាយ​នោះ​គឺ​អេក្រង់ Nokia X6.1 Plus មិន​បាន​ប្រើ​ជា​ប្រភេទ AMOLED ឬ Super AMOLED នោះ​ទេ ។ ផ្នែក​ល្បឿន​ទូរស័ព្ទ​មួយ​នេះ​សម​ល្មម​ប្រើប្រាស់​ហើយ​ព្រោះ​វា​មាន​ Ram 4GB គ្រប់​គ្រាន់​សម្រាប់​លេង​ហ្គេម ៕





Nokia X6.1 Plus ដូច​គ្នា​ទេ តែ​ជ្រើសរើស​មួយ​ណា :D


_______________
ប្រភព nokia.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក