Jul 19, 2018

Nokia X5 នឹង​ប្រើប្រាស់​ឈីប Helio P60 ​កាមេរ៉ា​ភ្លោះ អេក្រង់​លាត​​មាន​​ឆក​ទាន់​សម័យ

នេះ​ជា​ទូរស័ព្ទ​លំដាប់​មធ្យម​មួយ​ពី Nokia ដែល​មាន​ឈ្មោះ​ថា Nokia X5 (Nokia 5.1 Plus) ដែល​ពាក្យ​ចចាមអារ៉ាម​​មាន​ជា​ច្រើន​មក​ហើយ ហើយ​ឥឡូវ​នេះ​វា​បាន​ក្លាយ​ជា​ការ​ពិត​ជា​មួយ​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ដើម្បី​ស្វែងយល់​មុន​នឹង​សម្រេច​ចិត្ត​ទិញ​យក​មក​ប្រើប្រាស់។

ទូរស័ព្ទ Nokia X5 កសាង​ឡើង​ជាមួយ​អេក្រង់ 5.86 អ៊ីញ បង្ហាញ​រូបភាព​កម្រិត HD+ (720x1520 ភីកសែល) សមាមាត្រ 19:9​ គែម​អេក្រង់​កោង 2.D ដែល​លាត​ពេញ​ផ្ទៃ​ទូរស័ព្ទ 84% ។ អេក្រង់​នេះ​មើល​ទៅ​ទាន់​សម័យ មិន​ចាញ់​ទូរស័ព្ទ​ថ្លៃ​ៗ​នោះ​ទេ ខណៈ​វា​ជា​ទូរស័ព្ទ​ថ្នាក់​កណ្ដាល​មួយ ។ Nokia X5 បំពាក់​បន្ទះ​ឈីប Helio P60 អម​ដោយ​ទំហំ​Ram 3GB និង​អង្គ​​ផ្ទុក​ឯកសារ 32GB និង​មាន​មួយ​ម៉ូដែល​ទៀត​មាន​ទំហំ Ram 4GB ជាមួយ​ទំហំ​ផ្ទុក​ឯកសារ 64GB ។
តួ​ទូរស័ព្ទ​ខាង​ក្រោយ​ក្រាល​ដោយ​កញ្ចក់​សុទ្ធ ដែល​មាន​មុខងារ​ស្កេន​ម្រាមដៃ​ ស្ថិត​នៅ​ក្រោម​កាមេរ៉ា​ភ្លៅ​រាង​បញ្ឈរ​ចំកណ្ដាល​ផ្នែក​ខាង​លោក ដែល​មើល​ទៅ​ស្អាត ជាង​ម៉ូដ​កាមេរ៉ា​របស់ ​iPhone X ទៅ​ទៀត ។ និយាយ​ដល់​កាមេរ៉ា 13 មេហ្គា​​ភីកសែល បូក​ជាមួយ 5 មេហ្គា​​ភីកសែល គឺ​ល្មម​សម្រាប់​ទូរស័ព្ទ​ថ្នាក់​កណ្ដាល​នេះ ហើយ​កាមេរ៉ា​ខាង​មុន​ទំហំ 8 មេហ្គា​​ភីកសែល ជា​ប្រភេទ Len wide ដែល​អាច​ចាប់​រូបភាព​បាន​ទូលាយ សាក​សម​សម្រាប់​ការ​ថត​រូបភាព selfie គ្នា​ច្រើន​នាក់ ។

ដំណើរការ​ដោយ Android 8.1 Oreo សុវត្ថិភាព និង​ដំណើរការ​កម្មវិធី​បាន​ល្អ ជួយ​សន្សំសំចៃ​ថ្ម​​របស់ Nokia X5 មាន​ទំហំ 3060 mAh ឲ្យ​ប្រើ​បាន​យូរ​មួយ​ថ្ងៃ​ពេញ​ផង​ដែរ ។ ក្រុមហ៊ុន HMD Global បាន​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ទាន់​សម័យ​ Nokia X5 ឡើង​ទៅ​​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ Android P នៅ​ពេល​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

Nokia X5 មក​ជាមួយ​ពណ៌​ខ្មៅ ស និង​ ខៀវ ជាមួយ​តម្លៃ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ​ប្រហាក់ប្រហែល 148$ ក្នុង​ទំហំ Ram 3GB/32GB និង​តម្លៃ 208$ សម្រាប់​ទំហំ Ram 4GB/64GB ។ បើ​លោកអ្នក​ចាប់​អារម្មណ៍​ទូរស័ព្ទ Nokia X5 សូម​ធ្វើការ​តាមដាន​ជាមួយ​ Page Nokia ដំណាង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា​វិញ​ទើប​ច្បាស់​ការ ៕
[youtube src="vK5E36WJvZA"/]

____________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក