Jul 20, 2018

កិច្ច​សម្ភាសន៍​រវាង​ទូរទស្សន៍ NICE TV News និង​ស្ថាបនិក​កុំព្យូទ័រ​ខ្មែរ Koompi (គម្ពីរ)

Koompi គឺ​ជា​ម៉ាក​កុំព្យូទ័រ​ចល័ត Laptop ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​គឺ​លោក Thul Rithy ដែល​ស្ថិត​ក្នុង​ក្រុម Smallworld មាន​​គោលដៅ​លក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​តម្លៃ​មួយ​សមរម្យ ។ កុំព្យូទ័រ​មាន​​លក្ខណៈ​សម្បត្តិ​ល្អ​ជា​ច្រើន​ដូចជា ៖ ប្រើប្រាស់ CPU Intel® N3450 1.10 GHz (4 Core) ដែល​អាច​បង្កើន​ដល់ 2.20GHz , មាន​ Ram 8GB ប្រភេទ DDR3 , ទំហំ​ផ្ទុក​ឯកសារ 128GB ប្រភេទ SSD ល្បឿន​លឿន , ចំណែក​ក្រាហ្វិក​កាត​ជា​ប្រភេទ Intel® HD Graphics 500 ។

អ្វី​ដែល​ពិសេស​នោះ​គឺ​អេក្រង់​ទំហំ 13.3 អ៊ីញ FullHD (1920 x 1080) ។ លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Koompi គឺ​មិន​បាច់​ខ្វល់​ពី​ការ ​Update និង ល្បឿន​បើក​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​មិន​យឺត​នោះ​ទេ ហើយ​គ្មាន​បារម្ភ​រឿង​មេរោគ​ចូល​មក​រំខាន ព្រោះ Koompi ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ការ​ខុសពី​ Windows 10 តែ​ laptop នេះ​ក៏​អាច​ប្រើប្រាស់​កម្មវិធី​របស់​ Windows 10 បាន​ផង​ដែរ ។ សូម​ទស្សនា​កិច្ច​សម្ភាសន៍​ខាង​ក្រោម​នេះ ៖


កុំព្យូទ័រ Koompi មាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី​សម្រាប់​ខ្មែរ និង Font ខ្មែរ​ស្អាត​ជា​ច្រើន​មក​ស្រាប់​ប្រើប្រាស់​ដោយ​ស្រប​ច្បាប់ អាច​យក​ទៅ​សរសេរ​លើ​ការងារ​ក្នុង​ផ្លូវ​ពាណិជ្ជកម្ម​ របស់​អស់​លោក​អ្នក​បាន​ដោយ​គ្មាន​បញ្ហា ។សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​គេហទំព័រ Koompi
_____________
ប្រភព NICE TV News

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក