Jul 11, 2018

Microsoft ចេញ​ថេប្លេត Surface Go ទំហំ 10 អ៊ីញ តម្លៃ​សមរម្យ ងាយស្រួល​យក​តាម​ខ្លួន

ដូច​អ្វី​ដែល​អ្នក​វិភាគ​បាន​ធ្វើការ​ទស្សន៍ទាយ​ថា​ក្រុមហ៊ុន​យក្ស ដែល​មាន​លុយ​ចាយ​លែង​អស់ និង​មិន​ចេះ​ខាត បាន​បញ្ចេញ​ថេប្លេត Surface មួយ​ប្រភេទ​ទៀត​ដែល​មាន​អេក្រង់​តូច​ជាង​មុន ដើម្បី​ប្រកួតប្រជែង​និង​ទីផ្សារ​ថេប្លេត​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ។

Surface Go ជា​សិស្ស​ប្អូន​ដែល​មាន​អេក្រង់​ត្រឹម 10 អ៊ីញ តែ​គុណភាព​មិន​ប្រែប្រួល​ដោយ​ប្រើ​អេក្រង់​ប្រភេទ PixelSense ដូច​នៅ​លើ Surface Pro ដែរ ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​មុន​នឹង​ទិញ Surface Go នោះ​គឺ​វា​ដំណើរការ​ជាមួយ Windows 10 S ដែល​ជា​ Windows មាន​សិទ្ធ​ប្រើ​ត្រឹម​កម្មវិធី​ក្នុង Store តែ​ប៉ុណ្ណោះ តែ​មិន​ជា​បញ្ហា​ទេ​លោកអ្នក​នៅ​តែ​មាន​ជម្រើស​អាច​ប្រើ Windows 10 Pro ឬ​ក៏ Windows 10 Home ព្រោះ​នៅ​ខ្មែរ​យើង​អ្វី​ក៏​អាច​ទៅ​រួច ។

៙ លក្ខណៈ​សម្បត្តិ​របស់ Surface Go ៖

  • ដំណើរ​ការ​ដោយ Windows 10 S និង​មាន Office 365 Home អាច​ប្រើ​បាន 30 ថ្ងៃ ។
  • ទំហំ​ទាំង​៣​គឺ (245 mm x 175 mm x 8.3 mm)
  • ទម្ងន់​ត្រឹម 5.22 ក្រាម ដោយ​មិន​ដាក់​ក្ដារចុច
  • អង្គ​ផ្ទុក​ឯកសារ​ប្រភេទ eMMC ទំហំ 64 GB ជាមួយ Ram 4GB និង​មួយ​ម៉ូដែល​ទៀត​ប្រើ SDD ទំហំ 128GB ជាមួយ Ram 8GB ។
  • អេក្រង់​ទំហំ 10 អ៊ីញ ប្រភេទ PixelSense មាន Resolution 1800 x 1200 (កំហាប់​ភាព​ច្បាស់ 217ppi) វិមាត្រ 3:2 កម្រិត​ពន្លឺ 1500:1 ទទួល​ស្គាល់​ការ​ចុច​បាន 10 ចំណុច​ព្រម និង​ក្រាល​ដោយ​កញ្ជក់​ការពារ​ឆ្កូត Corning Gorilla Glass 3 ។
  • ថាមពល​ថ្ម អាច​ប្រើ​ដល់ 9 ម៉ោង បើ​ប្រើ​ចាក់​វីដេអូ​សុទ្ធ
  • CPU ជា​ប្រភេទ Intel® Pentium® Gold Processor 4415Y
  • រន្ធ​តភ្ជាប់​មាន USB-C ចំនួន 1 , រន្ធ​កោតកាស 3.5mm រន្ធ​ដោយ​កាត​មេម៉ូរី micro SDXC និង​ស្គាល់ Surface Dial
  • កាមេរ៉ា​ខាង​មុខ 5 មេហ្គា​ភីកសែល និង ខាង​ក្រោយ 8 មេហ្គា​ភីកសែល
  • ឧ​បករណ៍​បំពង​សំឡេង 2 វ៉ាត់ 
  • ក្រាហ្វិក​កាត ប្រភេទ Intel HD Graphics 615
  • ក្នុង​ប្រអប់​យើង​ទទួល​បាន Surface Go , ឆ្នាំង​សាក​ថ្ម សៀវភៅ​នែណាំ
[youtube src="krRRskzHWFE"/]










_____________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក