Jul 23, 2018

បែកធ្លាយ​រូបភាព​ទូរស័ព្ទ Meizu X8 ដែល​មាន​អេក្រង់​ឆក​ដំបូង​គេ​របស់​ក្រុមហ៊ុន Meizu

ពិភព​ទូរស័ព្ទ​ ច្រើន​តែ​មាន​ទំនោរ​ទៅ​រក​ការ​រចនា​ទូរស័ព្ទ​តាម Apple ព្រោះ​ក្រុមហ៊ុន​នេះ​តែងតែ​កើប​លុយ​ពី​ឧស្សាហកម្ម​អេឡិចត្រូនិក​ខ្លាំង​ជាង​គេ ​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដទៃ​​តែងតែ​លួច​ចម្លង​ទាំង​ការ​រចនា និង​របៀប​បញ្ជា​បស់ iOS យក​មក​កែច្នៃ​ដាក់​ក្នុង​ទូរស័ព្ទ​របស់​ខ្លួន ។

ឥឡូវ​នេះ​យើង​បាន​ទទួល​រូបភាព​មួយ​សន្លឹក​អំពី​ទូរស័ព្ទ Meizu X8 ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​លាត និង​មាន​ឆក​ដំបូង​បំផុត​របស់ Meizu ។ អេក្រង់​ឆក​របស់ Meizu​ X8 វា​មិន​សូវ​ចូល​ជ្រៅ​ទៅ​ក្នុង​អេក្រង់​ពេក​ទេ បើ​ប្រៀបធៀប​រាល់​ទូរស័ព្ទ​ដែល​មាន​ម៉ូដ​អេក្រង់​ឆក​បែបនេះ ។

Meizu X8 បង្កើត​ឡើង​មិនមែន​យក​ទៅ​ប្រកួតប្រជែង​ជាមួយ iPhone X នោះ​ទេ នេះ​បើ​យើង​រំលឹក​សម្ដី​របស់​លោក Jack Wong ដែល​ចង់​ធ្វើ​ទូរស័ព្ទ​ឲ្យ​ខ្លាំង​ជាង Xiaomi Mi 8 SE តែ​ប៉ុណ្ណោះ ។ ក្នុង​រូបថត​យើង​បាន​ដឹង​ព័ត៌មាន​ខ្លះ​ៗ​ទៀត​ពី​ទូរស័ព្ទ​នេះ​ថា​នឹង​មាន​មក​ជាមួយ​នឹង Android 8.1 Oreo ក្នុង​ប្រអប់​មក​ស្រាប់ ។

KHGadgets នឹង​បន្ត​តាមដាន​រាល់​ទូរស័ព្ទ Meizu បន្ត​ទៀត​ថា​តើ​អាច​ដើរ​ទាន់​គេ​ក្នុង​ពិភព​ផលិត​ទូរស័ព្ទ​ឬអត់ !!! ខណៈ​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​គេ​បាន​បញ្ចេញ​ទូរស័ព្ទ​អេក្រង់​ឆក​បែប​នេះ​ ចិត​មួយ​ឆ្នាំ​មក​ហើយ​តាំងតែ​ពី iPhone X ចេញ​លក់​ភ្លាម​មក​ម្ល៉េះ ៕
ទូរស័ព្ទ Meizu មួយចំនួន

_______________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក