Jul 17, 2018

លេច​ធ្លាយ​​រូបភាព​ស៊ុម​​បន្ទះ​ខាង​មុខ Meizu 16 Plus​ ដែល​បង្ហាញ​​ពី​គែម​តូច​ខ្លាំង​និង​គ្មាន​អេក្រង់​ឆក


នាយ​ក​ប្រតិបត្តិ​ក្រុមហ៊ុន Meizu គឺ​លោក Jack Wong ដែល​អត់​ចាប់​អារម្មណ៍​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន​របស់ Vivo NEX នោះ​ បាន​នឹង​ត្រៀម​ប្រកាស​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​មួយ​ ដែល​ត្រូវ​បាន​គេ​ហៅថា Meizu 17 នៅ​ថ្ងៃ​ទី 26 ខែ​សីហា ខាង​មុន​នេះ ។ វា​មាន​រយៈ​ពេល​ជាង​មួយ​ខែ​ទម្រាំ​ដល់​ថ្ងៃ​បើក​បង្ហាញ​ជា​ផ្លូវការ​នៃ​ស៊េរី​នេះ ប៉ុន្តែ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន Weibo មួយ​បាន​បង្ហោះ​រូបភាព​នៃ​ស៊ុម​ខាង​មុខ​នៃ​ទូរស័ព្ទ ដែល​មាន​គែម​ស្តើង​តូច នៃ​ផ្នែក​ខាងលើ​និង​ខាង​ក្រោម ។
ស៊ុម​ខាង​មុខ​នៃ​ទូរស័ព្ទ​ត្រូវ​បាន​គេ​ជឿ​ថា​ជា Meizu 16 Plus​ ដែល​មាន​អេក្រង់​លាត​ពេញ​គ្មាន​ឆក បង្កើត​ឡើង​ដើម្បី​ប្រកួត​ជាមួយ Vivo NEX និង Oppo Find X ដែល​ជា​ប្រភេទ​ទូរស័ព្ទ​មាន​អេក្រង់​ពេញ​គ្មាន​ឆក ។

បន្ទះ​កញ្ចក់​ខាង​មុខ​នៃ​ទូរស័ព្ទ Meizu 16 Plus​ ត្រូវ​បាន​ថត​បង្ហោះ​នៅ​ក្នុង​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​មួយ​ក្នុង​ប្រទេស​ចិន ។ គេ​អាច​ប៉ាន់​ប្រមាណ​នៃ​ទំហំ​អេក្រង់​របស់ Meizu 16 Plus ថា​អាច​មាន​ទំហំ 6.5 អ៊ីញ ។ បើ​យើង​ប្រៀបធៀប​ជាមួយ Vivo NEX និង Oppo Find X ឃើញ​ថា Meizu 16 Plus មិន​មាន​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន​នោះ​ទេ ព្រោះ​យើង​បាន​ឃើញ​រន្ធ​តូច​មួយ​នៅ​ផ្នែក​ខាង​លើ ដែល​ជា​រន្ធ​ឧបករណ៍​ចាប់​​ពន្លឺ  តែ KHGadgets គិត​ថា​ជា​រន្ធ​សម្រាប់​កាមេរ៉ា​ខាង​មុខ ។
ម៉ូដែល Meizu ស៊េរី 16 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់ ព្រោះ​បច្ចេកវិទ្យា​មួយ​នេះ​លែង​ជា​អាថ៌កំបាំង​ទៀត​ទេ ព្រោះ​ត្រូវ​បាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ជា​ច្រើន​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ម៉ូដែល​ទើប​ចេញ​ថ្មីៗ​នេះ​រួច​ទៅ​ហើយ ។ បើ​ទោះ​លោក Jack Wong អត់​ចាប់​អារម្មណ៍​កាមេរ៉ា​លិប​លៀន​ក៏​ដោយ ក៏​មិន​កួរ​រំលង​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​នេះ​ដែរ ។

សម្រាប់​តម្លៃ​របស់ Meizu 16 Plus ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​​តម្លៃ​ក្រោម 600 ដុល្លារ ព្រោះ​ជា​តម្លៃ​កំពូល​នៃ​ពពួក​ទូរស័ព្ទ Android សព្វ​ថ្ងៃ​នេះ​ហើយ ។ បើ​ហក់​ទៅ​ក្បែរ​​ខ្ទង់ពាន់​នោះ ប្រហែល​ជា​មិន​សូវ​មាន​គេ​ទិញ​ប្រើ​នោះ​ទេ ៕
_____________
ប្រភព Weibo

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក