Jul 18, 2018

Media Tek បញ្ចេញឈីបត្រកូល A ពពួក Soc ដំបូង ដែលផ្តោតលើទូរស័ព្ទតំលៃទាប

ប៉ុន្មាន​ម៉ោង​មុន​នេះ​តាមរយៈ Facebook ផ្លូវការ​របស់​ក្រុមហ៊ុន​ផលិត​ឈីប​សំរាប់​ស្មាតហ្វូន Media Tek ដែល​មាន​មូលដ្ឋាន​គោល​នៅ​ប្រទេស​ចិន បាន​ប្រកាស​នូវ ឈីប​ត្រកូល A ជា​ពពួក Soc​(System On Chip) ដែល​វា​មាន​ឈ្មោះ​ថា Media Tek Helio A22 សំរាប់​ទូរស័ព្ទ​តម្លៃ​ធូរ​ថ្លៃ។


ព្រោះថា​គូប្រកួត​ប្រជែង​ដ៏ ធំ​របស់ MediaTek គឺ SnapDragon ដែល​មានការ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​ទៅ​ហើយ​។ Media Tek ប៉ុន្មាន​ឆ្នាំ​នេះ​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចិន​ជាច្រើន​ដើម្បី​ជំរុញ​កា​រ​ប្រើប្រាស់​ឈីប​​របស់​ខ្លួន ដែល​ជា​ទូទៅ​គឺ​ពពួក Media Tek P22 និង P60 ឃើញ​ថា​ល្បឿន​របស់ វា​លឿន​គួរសម ហើយ​អាច​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន។

ចំពោះ Media Tek ស៊េរី A នេះ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ល្បឿន​របស់ វា​លឿន​មិនដល់​ត្រកូល ស៊េរី P នោះ​ទេ តែ​ក្រុមហ៊ុន​ផលិត​មក​សំរាប់​ទ្រ​ទ្រង់​ទូរស័ព្ទ​​តម្លៃ​ថោក ដែល​មក​ជាមួយ​ Android Go ហើយ​មាន​មុខងារ​ល្អៗ​ដូចជា៖ ការ​កាន់​ថ្ម​កាន់​តែ​យូរ​ជាង​មុន, ដំណើរការ​ល្អ នៃ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ,ទ្រទ្រង់​ការ​ប្រើប្រាស់​បណ្តេញ LTE ទូទាំង​សកល​លោក, និង ដំណើរការ​ល្អ​នៃ​មុខងារ AI ច្រើន​សណ្ឋាន។

ត្រកូល A ដំបូង​ដែល​ក្រុមហ៊ុន​នេះ​បញ្ចេញ​គឺ Helio A22 ជា​ប្រភេទ Quad-Core មាន​ល្បឿន 2.6GHz CPU Cortex-A53 មាន​GPU ជា​ប្រភេទ GE8320 ដែល​វា​មាន​ទំហំ​ត្រឹមតែ 12nm ប៉ុណ្ណោះ។ អ្វី​ដែល កាន់​តែ​ពិសេស​វា​មាន​បំពាក់​ស្រាប់​មក​ជាមួយ Bluetooth 5.0 ជំនាន់​ចុងក្រោយ។ វា​ដំណើរការ​​​បាន​ល្អ​ជាមួយ​ប្រព័ន្ធ​កាមេរ៉ា ទំហំ 21 MP ចុះក្រោម​ហើយ​អាច​មាន​វិមាត្រ​អេក្រង់​ជំនាន់​ថ្មី ដល់ 20:9 Aspect Ratio ហើយ​ទូរស័ព្ទ ដៃ​ដែល បាន​​ភ្លក់​រសជាតិ Helio A22 មុនគេ​គឺ Xiaomi Redmi6 របស់​ចិន​តែ​ម្តង។ ដូច្នេះ​មិនយូរ​ទេ​អ្នក​នឹង​ឃើញ​វត្តមាន​វា​លើ​ទូរស័ព្ទ​ឆ្លាតវៃ​ស៊េរី​ក្រោយៗ​បំពាក់ វា​កាន់តែ​ច្រើន។

_____________________
ប្រភពៈ Android Authority

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក