Jul 7, 2018

Marvel បញ្ចេញកាសត្រចៀកថ្មីរចនាតាម Avengers

ដូចដែល​អ្នកដឹង​ហើយ​ថា Marvel Animation គឺជា​សាជីវកម្ម​ផលិត​ភាពយន្ត​ខ្នាត ធំ​របស់​អាមេរិក ជាពិសេស​អ្នក​រឹតតែ​ស្គាល់ Marvel តាមរយៈ​រឿង​វីរបុរស​​វិទ្យាសាស្ត្រ  Avengers ទាំង​បីវគ្គរួចមក​ហើយ។ ហើយ​រឿង​ធ្វើឲ្យចាប់អារម្មណ៍​ទៀត នោះ​គឺ ថ្មីៗនេះ Marvel បាន​ផលិត នូវ​កាស​យ៉ាង​ពិសេស​សំរាប់ អ្នកគាំទ្រ​របស់ខ្លួនគឺ Marvel iHome ដែល​មើលទៅ​ដូចជា​កំប្លែង ផង និង​គួរ អោយ​ចាប់​អារម្មណ៍ ផង។

 ការចាប់អារម្មណ៍​នេះ​គឺមិនមែន​ព្រោះតែ​គុណភាព​វា​​ល្អ​ល្អផ្ដាច់គេ​អីនោះទេ វា​គ្រាន់​តែ​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​គាត់​មក​ផលិត​កាស​ត្រចៀក​ទៅ​វិញ។ ចំពោះ​កាស​នេះ​ជា​កាស​ធម្មតា ប្រើ​ខ្សែ​​ឌុយ 3.5mm  គ្រាន់តែ​វា មាន​ភ្លើងស​នៅ​ចំហៀង​ដូច​ត្រចៀក​Iron man ហើយ​វា​មាន​ស្តាយ​ពីរ​សំរាប់​ជ្រើសរើស គឺ Captain America និង Ironman ដែល ជា​តួអង្គ​សំខាន់​ក្នុង ក្រុម Avengers។


ចំពោះ​ចំនុច​ល្អ របស់​វា​គឺ រាងស្ងាត​ពណ៌​ភ្លឺ​ចាំង អម​ដោយ​ភ្លើង​ភ្លឺ​យឺតៗ  ហើយ ចំនុច​មិន​ល្អរបស់វា​វិញគឺ អ្នក​មិនអាច​បញ្ជា​សំឡេង​បានទេ បាន​ត្រឹមតែ​ចុច​ចំរៀង​ទៅមុខ​និង​ទៅ ក្រោយ ហើយ គុណភាព​សំឡេង​នៅ​មាន​កម្រិត។ និយាយរួម​ទៅ​ គឺ​ល្អគន់ តែ​មិនសូវ ល្អ​ប្រើ ទេ តែបើ អ្នក​ចង់​ទិញ វា អាច​ទិញ​បាន​តាម Best Buy ក្នុង តម្លៃ 50$។

____________________
ប្រភពៈ Android Central

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក