Jul 14, 2018

Mac Book Pro ជំនាន់​ថ្មី​លោត​ទៅ​ប្រើប្រាស់ CPU Core i9 ជំនាន់​ចុង​ក្រោយ

Apple ទើបតែ បង្ហាញ MacBook របស់ ពួកគេ​នៅ​ពាក់​កណ្តាល​ឆ្នាំ 2018 នេះ ទេ​ដែល​វា មាន​ទាំង​ទំហំ ​13អ៊ីញ និង 15អ៊ីញ។  ចំពោះ​ MacBook ជំនាន់​ថ្មី​វា​នឹង​ប្រើប្រាស់​ល្បៀនដល់6 គ្រាប់​របស់ Intel ។ កាលពីមុន​ក្រុមហ៊ុន Cupertino ក៏​ធ្លាប់​បាន​ណែនាំ Apple អោយ​ប្រើប្រាស់ ឈីប T2 របស់​ខ្លួន​នោះ​លើ​កុំព្យូទ័រ​យួរ​ដៃ​របស់ Apple ផង​ដែរ ហើយ Apple បាន​បំពាក់​វា​ជាមួយ iMac Pro របស់​ខ្លួន​ឃើញ​ថា​ឈីប​នេះ​អាច​ប្រើប្រាស់​មុខ​ងារ​ Hey Siri យ៉ាង​រលូន។
ក្រៅពី​វា​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ វា​ថែមទាំង​ជួយ​ថែ​រក្សា​រ​​​អង្គ​ផ្ទុក​ទិន្នន័យ​របស់​អ្នក​​អោយ​មាន​អាយុ​កាល​វែង​ផង​ដែរ។  ចំពោះ MacBook Pro​ជំនាន់​បន្ទាប់​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា True Tone ដែល​វា​ជំនួយ​ដល់​ការ​បង្ហាញ​ពណ៌​ធម្មជាតិ​នៅ​លើ​អេក្រង់ ដើម្បីអោយ​ងាយ​​ស្រួល​ដល់​ការងារ​រចនា​ផ្សេងៗ។
ហើយ​លក្ខណសម្បត្តិ​របស់​វា​វិញ ម៉ូដែល MacBook 13 អ៊ីញ​អាច​នឹង​ដំណើរការ​ដោយ CPU  Intel Core i5 រឺ Core i7ជាមួយល្បឿន ល្បឿន Boost Tobo 4.5GHz ជាមួយ​ក្រាហ្វិក​កាត​ប្រភេទ Irist Plus លេខ655 ទំហំ 128 MB eDRAM ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​លោត​ដល់ 2TM ប្រភេទ SSD។
ហើយ​​ចំពោះ MacBookM Pro ទំហំ 15 អ៊ីញ​វិញ​នឹង​ត្រូវ​បំពាក់​ដោយ CPU  Intel Core i7 រឺ Core i9 ក្នុង​ល្បឿន 6 គ្រាប់​ដែល​មាន​ល្បឿន​ដល់ 4.8GHz ជាមួយ  រ៉េម​ទំហំ 32GB ប្រភេទ DDR4 និង​អង្គ​ផ្ទុក​ទិន្នន័យ 2TB SSD ដូចគ្នា។ វា​នឹង​ប្រើប្រាស់​ក្រាហ្វិ​កាត ប្រភេទ Radeon Pro ទំហំ 4GB ហើយ​ជា​មួយ​នឹង​ប្រព័ន្ធ​ដំណើរការ macOS Mojave។ ចំពោះ​តម្លៃ​វិញ​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​តាម​ធម្មតា​វា​មិន​ក្រោម​ខ្ទង់ 2000 ដុល្លារ​ឡើយ។

មួយ​រយៈ​ក្រោយ​នេះ Apple បាន​ធ្វើ​ការ​ Update គ្រឿង​រឹង​​ផលិតផល​កុំព្យូទ័រ​​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ហក់​ឡើង​​ទៅៗ សឹង​តែ​អ្នក​គាំទ្រ​ល្មម​ៗ​កាត់​ចិត្ត​ពី​វា​បាន ។ ទន្ទឹម​នឹង​កុំព្យូទ័រ​Windows មាន​ថេរភាព​ល្អ​ជាង​មុន ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ Mac អាច​ពិចារណា​ប្រើ​កុំព្យូទ័រ Game ដែល​អាច​ធ្វើការ​ងារ​បាន​ច្រើន​ដូចជា លេង​ហ្គេម PUBG ​កាត់​ត​វីដេអូ និង រចនា​ក្រាហ្វិក 3D ធំៗ ៕
_____________________
ប្រភពៈ91mobile

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក