Jul 2, 2018

Light ទូរស័ព្ទ​ដែល​មាន​កាមេរ៉ា 16 គ្រាប់​កំពុង​ធ្វើតេស្ត​សាកល្បង និង​ត្រៀម​ដាក់​លក់​ក្នុង​ពេល​ខាង​មុខ​

រំលឹក​ទៅ​​កាល​ពៅ​ពាក់​កណ្ដាល​ឆ្នាំ 2017 ដែល​គ្រប់​គ្នា​បាន​ភ្ញាក់ផ្អើល​នឹង​វត្តមាន​តាំង​បង្ហាញ​កំពូល​ទូរស័ព្ទ​ដៃ  ដែល​មាន​កាមេរ៉ា​នៅ​ខាង​ខ្នង​រហូត​ដល់ 16 គ្រាប់​តូចៗ ដោយ​ប្រើ​បច្ចេកទេស​ផ្គុំ​រូបភាព​ពី​កាមេរ៉ា​សរុប​ទាំង​អស់​នោះ ដោយ​ទទួល​បាន​រូបភាព​ច្បាស់ ​រហូត​ដល់ 64 មេហ្គា​ភីកសែល ។ មូលហេតុ​ដែល​គេ​ផលិត​ទូរស័ព្ទ​នេះ​មក​គឺ​ដើម្បី​ទទួល​បាន​បទពិសោធន៍​កាមេរ៉ា​លំដាប់​ខ្ពស់ តែ​ស្ថិត​ក្នុង​រូបរាង​ជា​ទូរស័ព្ទ ​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន​ ដែល​មិន​ត្រូវ​ការ Len ធំ​វែង​ ដូច​កាមេរ៉ា​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ ។

បើ​តាម​ការសែត Washington Post បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​ផលិត​ទូរស័ព្ទ​កាមេរ៉ា Light នេះ ​កំពុង​តែ​ស្រាវជ្រាវ​បន្ត និង​​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​មាន​សមត្ថភាព និង​ល្បឿន​ដំណើរការ​រហ័ស មុន​ក្នុង​ហក់​ចូល​ទីផ្សារ ។ ដំណើរការ​របស់​ទូរស័ព្ទ​កាមេរ៉ា 16 គ្រាប់​នេះ គឺ​វា​ប្រើប្រាស់​កាមេរ៉ា Len ​ប្រហែល 5 ទៅ 9 គ្រាប់ សម្រាប់​ចាប់​រូបភាព​កម្រិត DSLR លំដាប់​អាជីព និង កាមេរ៉ា​ខ្លះ​ទៀត​មាន​ជំនាញ​ខាង Zoom ដើម្បី​ងាយស្រួល​ចាប់​រូបភាព​ពី​ចម្ងាយ ដំណើរការ​នេះ​វា​ស្រដៀង​នឹង​ទូរស័ព្ទ Huawei P20 Pro ដែល​មាន​កាមេរ៉ា​ក្រោយ​ 3 គ្រាប់ ។

ការ​អភិវឌ្ឍន៍​ទូរស័ព្ទ​កាមេរ៉ា 16 គ្រាប់​នេះ មាន​គោលដៅ និង​ គុណភាព​ច្បាស់លាស់ តែ​តម្លៃ​របស់​វា​ចូល​ជិត 2 ពាន់​ដុល្លារ ប្រហែល $1,950 តែ​បើ​ធ្វើការ​ប្រៀបធៀប​តម្លៃ និង​មុខងារ​របស់​វា​គឺ​ សាក​សម ព្រោះ​ថា សព្វ​ថ្ងៃ​ដូចជា​គ្នា​ទូរស័ព្ទ​មួយ​ណា​មាន​កាមេរ៉ា​ថត លំដាប់​អាជីព​ទេ មាន​ត្រឹមតែ​ថត​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ។ បើ​មាន​ព័ត៌មាន​ប្លែក​ពី​គ្រឿង​អេឡិចត្រូនិក KHGadgets និង​លើក​បង្ហាញ​បន្ត​បន្ទាប់​ទៀត សូមអរគុណ​ដែល​មាន​ជួយ​ចុច like share និង subscribe !!!






Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក