Jul 6, 2018

LG ចុះ​កម្មសិទ្ធិ​បញ្ញា ទូរស័ព្ទ​ប៊ិក​ដែល​​​មាន​អេក្រង់​រមូល​ចេញ​មក​បាន


ប្រិយមិត្ត KHGadgets ធ្លាប់​តែ​ឃើញ​គេ​ចែក​ប៊ិក​​ដែល​មាន​ក្រដាស​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​អាច​ហូត​ចេញ​ពី​ចំហៀង​ប៊ិក​មក​បាន តែ​ពេល​នេះ​ក្រុមហ៊ុន LG បាន​ធ្វើការ​ចុះ​ប័ណ្ណ​កម្មសិទ្ធិបញ្ញា​ថ្មី​មួយ​ដែល​ពិភពលោក​មិន​នឹង​ស្មាន​ថា​អាច​កើត​ឡើង​បាន គឺ​ប៊ិក​ទូរស័ព្ទ​ដែល​មាន​អេក្រង់​អាច​រមូល អាច​ហូត​ចេញ​ពី​ចំហៀង​ប៊ិក​ដើម្បី​បើក​មើល​ដូច​ទូរស័ព្ទ​ធម្មតា​មួយ​អញ្ចឹង !!!

ប៊ិក​ដែល​អាច​ដើរ​តួ​ជា​ទូរស័ព្ទ​មាន​អេក្រង់​រមូល​នេះ LG មាន​ធ្វើ​វា​ឲ្យ​មាន​អេក្រង់ 2 មួយ​ជា​អេក្រង់​រមូល​ដែល​ហូត​ចេញ​មក​ដូច​អេក្រង់​ទូរស័ព្ទ និង​អេក្រង់​មួយ​ទៀត​តូច​សម្រាប់​បង្ហាញ​ព័ត៌មាន​ខ្លីៗ សារ​ជូន​ដំណឹង​ផ្សេងៗ ។

នេះ​ជា​ការ​ចុះ​បញ្ជី​កម្មសិទ្ធិបញ្ញា​ដែល​អាច​ធ្វើ​ទៅ​រួច​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ព្រោះ​ក្រុមហ៊ុន LG ជំនាញ​ខាង​ផលិត​និង​ស្រាវជ្រាវ​អេក្រង់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ បាន​ដាក់​លក់​ទូរទស្សន៍​ដែល​ស្ដើង​អាច​បិទ​ចាប់​នឹង​ជញ្ជាំង​ផ្ទះ បន្ទប់ លក់​លើ​ទីផ្សារ​រួច​មក​ហើយ ដែល​ក្នុង​វិស័យ​បង្ហាញ​បច្ចេកវិទ្យា​ដែល​ហៅថា Unboxing គឺ​គេ​បាន​ទិញ​យក​ទី​តាំង​ជា​ Wallpaper លំអ​ផ្ទះ និង​បន្ទប់​ធ្វើការ ។

សម្រាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ ទូរទស្សន៍ Wallpaper របស់​ LG មិន​ទាន់​មាន​អ្នក​ណា​គេ​ទិញ​លើក​យក​មក​បង្ហាញ​នៅ​ឡើយ​ទេ ព្រោះ​តម្លៃ​របស់​វា​ថ្លៃ​បន្តិច តែ​បើ​នៅ​ប្រទេស​គេ មិនជា​ថ្លៃ​ណាស់​ណា​ទេ ។ សម្រាប់​អ្នក​ចង់​រៀប Studio ដែល​ត្រូវ​ការ​បច្ចេកវិទ្យា​ទូរទស្សន៍​ Wallpaper គឺ​មិន​ត្រូវ​មើល​រំលង​ទូរទស្សន៍ LG ឡើយ ៕

តោះ​មើល​ទូរទស្សន៍ LG បន្តិច​ទៅ​មើល៍ ៖
[youtube src="7TMk6u_FYMk"/]

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក