Jul 26, 2018

ទូរស័ព្ទ LG V20 ទទួល​បាន​ការ​បន្ទាន់​សម័យ​ទៅ Android 8.0 Oreo ហើយ !

នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ម្ចាស់​ទូរស័ព្ទ LG V20 ដែល​ជា​ស្មាតហ្វូន​បង្កើត​ឡើង​សម្រាប់​ថត​រូបភាព និង​វីដេអូ ជាមួយ​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ក្រុមហ៊ុន LG ដែល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​កម្មវិធី​ជំនួយ​ល្អ​ក្នុង​កាមេរ៉ា​របស់​វា​ស្រាប់ ។ នៅ​ទី​បំផុត​ការ​រង់ចាំ​ឡើង​ទៅ​ជំនាន់ Android 8.0 Oreo បាន​មក​ដល់​ហើយ ! ។

ប្រទេស​ដែល​អាច​ឡើង​ទៅ​កំណែ​នវ​បាន​មុន​គេ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ស្រុក​កំណើត​ដើម​របស់​ទូរស័ព្ទ​នេះ​ ។ លេខ​ម៉ូដែល​ដែល​ទទួល​ឡើង​​បាន​គឺ F800L, F800K និង F800S ជា​លេខ​ម៉ាស៊ីន​ដែល​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ទូរស័ព្ទ​នៅ​កូរ៉េ​នោះ ។ លោកអ្នក​ត្រូវ​ទាញ​យក​ឯកសារ​ទំហំ 1.6GB ដែល​មាន​លេខ build number គឺ V20c-JUL-06-2018 ដូច្នេះ​មុន​នឹង​ទាញ​យក​ត្រូវ​មាន​អ៊ីនធឺណិត​ដើរ​ល្អ​មួយ កុំ​ឲ្យ​ចំណាយពេល​យូរ​ក្នុង​ការ​ទាញ​យក ឬ​ក៏​លោកអ្នក​ធ្វើ​ការ​ទាញ​យក​នៅ​ពេលយប់​ក៏​ល្អ​ម៉្យាងដែរ ។
សម្រាប់​ប្រទេស និង​លេខ​ម៉ាស៊ីន​របស់ LG V20 នៅ​ប្រទេស​ខ្មែរ KHGagdgets នឹង​ធ្វើការ​ផ្សារ​នៅ​ពេល​ក្រោយ​ៗ​ទៀត តែ​មិន​យូរ​ទេ​លោកអ្នក​នឹង​អាច​ឲ្យ​ទូរស័ព្ទ​មួយ​នេះ​ទទួល​​បាន​បទពិសោធន៍​ថ្មី​ជា​មិន​ខាន ។ តើ LG V20 បាន​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​ដែរ ? សូម​មើល​ខាង​ក្រោម​នេះ ៖
  • ធ្វើ​បច្ចុប្បន្ន​ភាព​គោលនយោបាយ​ឯកជន​ភាព ។
  • កែសម្រួល blue light ដើម្បី​ជួយ​ភ្នែក​កុំ​ឲ្យ​ឈឺ​ពេល​សម្លឹង​មើល​យូរ ។
  • ប៊ូតុង Home អាច​លាក់​កម្មវិធី​ដែល​កំពុង​ប្រើប្រាស់​បាន ។
  • រូបរាង icon ថ្មី ។
  • កែប្រែ​ផ្ទៃ​បញ្ជា Setting ឲ្យ​ស្រួល​មើល ។
  • គ្រប់គ្រង​ការ​ជូន​ដំណឹង​របស់​កម្មវិធី​នីមួយៗ​អាច​ដាក់​ចូល​គ្នា​តែ​មួយ ។
  • ផ្លាក​សញ្ញា​ជូន​ដំណឹង​របស់​កម្មវិធី​បង្ហាញ​ចំនួន​ការ​ជូន​ដំណឹង​ថ្មី​ទៅ​តាម​នោះ ។
  • គ្រប់គ្រង​កម្មវិធី​ដែល​ដំណើរការ​ចោល​ល្អ​ជាង​មុន ។
  • ចុច​លើ icon ឲ្យ​ជាប់​ដើម្បី​មាន​ជម្រើស​ផ្សេងៗ ។

ជា​ទម្លាប់​ទៅ​ហើយ ដែល​ក្រុមហ៊ុន LG តែងតែ​បញ្ជូន​ការ​ធ្វើ​បន្ទាន់​សម័យ​ទូរស័ព្ទ​នៅ​​ទឹក​ដី​របស់​ខ្លួន​មុន​គេ បន្ទាប់​មក​នឹង​ចេ្​ទៅ​តាម​ប្រទេស​នានា​ក្នុង​ពេល​ឆាប់ៗ ។ បើ​មាន​ដំណឹង​អ្វី​ថ្មី KHGadgets នឹង​ពាំនាំ​មក​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត សូមអរគុណ ៕
 _______________
ប្រភព LG

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក