Jul 11, 2018

ទូរស័ព្ទ LG Q6 ទទួល​បានរស់ជាតិ Android Oreo ហើយ !

ក្នុង​ការ​បន្ទាន់​សម័យ​ទៅដល់ Android Oreo លើក​នេះ LG Q6 នឹង​ទទួល​បាន​មុខងារ DTS:X 3D stereo sound និង​មុខងារ​ជំនួយ​ដល់​កាមេរ៉ា​មួយ​ចំនួន​ទៀត ។ ឧទាហរណ៍​ពេល​មាន​គេ​ Call ចូល​មក LED Flash និង​លោត​ជា​សញ្ញា មុខងារ​នេះ​មិន​ថ្មី​អ្វី​ទេ តែ​ LG បាន​ដាក់​ឲ្យ LG Q6 ដើម្បី​កុំ​ឲ្យ​ដំឡើង​កម្មវិធី​បន្ថែម ។ ហើយ​មុន​ងារ​មួយ​ទៀត​គឺ ស្កេន​ QR កូដ​ដែល​មាន​ស្រាប់​ក្នុង​កាមេរ៉ា មុខងារ​នេះ KHGadgets សូម​បញ្ជាក់​ថា ក្នុង​កម្មវិធី​ Facebook ក៏​មាន​មុខងារ​នេះ​ដែរ ។ ទំហំ​ឯកសារ​ទាញ​យក​មាន​ទំហំ​ដល់ 1170MB ដូច្នេះ​បើ​មិន​ចាំបាច់​ មិន​គួរ​ធ្វើការ​បន្ទាន់​សម័យ​នេះ ទេ ។
ទូរស័ព្ទ LG Q6 ៣​ប្រភេទ​បាន​បង្ហាញ​ខ្លួន​ក្នុង​ខែ​កក្កដា​កាល​ពី​ឆ្នាំ 2017 ជាមួយ​នឹង​ជំនាន់ Android Nougat ចេញ​ពី​​ប្រអប់​ឃ្លុំបេ ។ ទាំង​២​ម៉ូដ​ដែល​នេះ​មាន​អេក្រង់ 5.5 អ៊ីញ វិមាត្រ 18:9 កម្រិត​បង្ហាញ​រូបភាព FHD+ ប្រើប្រាស់​ដោយ​ឈី Snapdragon 435 និង​ថ្ម 3000mAh ឯ​ផ្នែក​កាមេរ៉ា​ក្រោយ​មាន​ទំហំ 13 មេហ្គា​ភីកសែល និង​កាមេរ៉ា​មុខ​ទំហំ 5 មេហ្គា​ភីកសែល ។

លក្ខណៈ​សម្បត្តិ​ខុសគ្នា​រវាង​៣​គ្រឿង Q6 គឺ​ស្ថិត​នៅ​ត្រង់​RAM និង​អង្គ​ផ្ទុក​ឯកសារ ដែល Q6a មាន 2GB និង​ផ្ទុក​ឯកសារ​បាន 16GB ឯ Q6 មាន 3GB និង​អាច​ផ្ទុក​ឯកសារ​បាន 32GB ចំណែក​បង​ធំ​គេ​វិញ​មាន ​RAM 4GB និង​ទំហំ​ផ្ទុក​ឯកសារ​ដល់ 64GB ។

កាល​ពី​២​ខែ​មុន ក្រុមហ៊ុន LG បាន​ប្រកាស​អ្នក​ស្នង​ដំណែង LG Q7 ដែល​ជា​ទូរស័ព្ទ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជាមួយ Android Oreo មក​ជាមួយ​ស្រាប់ កាមេរ៉ា​ល្អ​ប្រសើរ​ជាង​មុន និង​ប្រើ​ឈីប​២​ប្រភេទ Media Tek និង Snapdragon អាស្រ័យ​លើ​ទីផ្សារ​ចែកចាយ ៕
[youtube src="UpW_R0fD5cU"/]

_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក