Jul 27, 2018

ក្រុមហ៊ុន LG បាន​ចុះ​ឈ្មោះ​ទូរស័ព្ទ LG V90 នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក

សព្វថ្ងៃ​នេះ​ទូរស័ព្ទ ​LG V35 ThinQ ជា​ទូរស័ព្ទ​ស្ថិត​ក្នុង​ត្រកូល V ដែល​ចេញ​ចុង​ក្រោយ​គេ​បំផុត ទូរស័ព្ទ​នេះ​ទើប​តែ​ចេញ​កាលពី​​មួយ​ខែ​មុន​នេះ ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ច្រើន​ដូចជា តួ​ខ្លួន​ទាំង​មុខ​ទាំង​ក្រោយ​ក្រាល​ដោយ​កញ្ចក់​ការពារ Gorilla Glass 5 ដែល​មាន​ស៊ុម​ជា​លោហៈ​អាលុយមីញ៉ូម ។ មុខងារ​ការពារ​ជម្រាប​ទឹក​កម្រិត IP68 ធុន​នឹង​ជម្រៅ 1.5 ម៉ែត្រ ក្នុង​រយៈ​ពេល 30 នាទី​បាន ។ មាន​អេក្រង់​ទំហំ 6 អ៊ីញ 1440 x 2880 ភីកសែល ប្រើប្រាស់​បន្ទះ​ឈីប Qualcomm SDM845 Snapdragon 845 អម​ដោយ Adreno 630 និង​មាន​ Ram 6GB ។ កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ ទំហំ 16 មេហ្គា​ភីកសែល ​មាន f/1.6 និង​មួយ​គ្រាប់​ទៀត​ទំហំ 3 មេហ្គា​ភីកសែល ​មាន f/1.9 ។

ចូល​មក​ដល់​ព័ត៌មាន​អំពី LG V90 នេះ​វិញ យើង​ឃើញ​ថា​ការ​ចុះ​បញ្ជី​ឈ្មោះ​នេះ គឺ​ជា​ការ​គិត​គូរ​អនាគត​ល្អ​មួយ​សម្រាប់​ត្រកូល V របស់ LG ។ ការ​ដាក់​ឯកសារ​ចុះ​ឈ្មោះ​នេះ ត្រូវ​បាន​ដាក់​ជូន​ទៅ​វិទ្យាស្ថាន​ឧស្សាហកម្ម Instituto Mexicano de la Propiedad Industrial កាលពី​ដើម​ខែ​នេះ​នៅ​ថ្ងៃ​ទី 13 ខែ​កក្កដា ។
ជាមួយ​គ្នា​នេះ យើង​អាច​សន្និដ្ឋាន​បាន​២រឿង  គឺ​ផែនការ​អនាគត​​ដ៏​យូរ​អង្វែង របស់​ត្រកូល V និង ឬ​មួយ LG ចង់​បញ្ចេញ​ទូរស័ព្ទ​ដែល​មាន​ឈ្មោះ V90 ក្នុង​ពេល​ខាង​មុខ​នេះ ។ បើ​មិន​ដូច្នោះ​ទេ​ប្រហែល​ជា​មាន​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ដែល​កំពុង​ប្រើ​ឈ្មោះ V90 ហើយ​តម្រូវ​ឲ្យ LG ត្រូវ​រត់​ការណ៍​ឯកសារ​ឲ្យ​ដាច់ស្រេច​ជា​បន្ទាន់​មួយ ។

យើង​នឹង​រង់​ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ LG ចង់​បញ្ចេញ​លក់ LG V90 ក្នុង​ពេល​ខាង​មុខ ឬ​មួយ​ក៏​គ្រាន់តែ​ចុះ​ឈ្មោះ​ឲ្យ​ហើយ ព្រោះ​ទម្រាំ​ដល់​ស៊េរី V90 គឺ​យូរ​ឆ្នាំ​ខ្លាំង​ណាស់ អាច​ដល់​ទៅ 6 ឆ្នាំ​ទៀត​ឬ​អាច​លើស​ពី​ហ្នឹង​ក៏​ថា​បាន ៕
______________
ប្រភព nl.letsgodigital.org

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក