Jul 5, 2018

ទូរស័ព្ទ LG G7 ThinQ កាមេរ៉ា​ធំ អេក្រង់​ច្បាស់ បោះ​ជំហាន​ទៅ​កាន់​ពិភពលោក

ក្នុង​រយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ LG បាន​ព្យាយាម​រចនា​និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ប្លែកៗ​ដែល​ខ្លួន​រក​ឃើញ​ដូចជា ប៊ូតុង​បន្ថយ​និង​ដំឡើង​សំឡេង​ដាក់​នៅ​ខ្នង​ទូរស័ព្ទ ទូរស័ព្ទ​មាន​អេក្រង់​២​នៅ​ផ្នែក​ខាង​មុន (ធំ​មួយ តូច​មួយ)  ទូរស័ព្ទ​ដែល​អាច​ដោះ​ដាក់​ថ្ម និង ដោះ​ដាក់​ប្រដាប់​ចុច​ថត​ដូច​កាមេរ៉ា​ធំៗ តែ​បច្ចេកវិទ្យា​ទាំង​នោះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​ឡើយ ។ រហូត​មក​ដល់​ជំនាន់ LG G7 ទើប LG ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​វិញ ដោយ​សារ​ការ​វិញ​ត្រលប់​មក​វិញ​​នៃ​ការ​រចនា​តាម​បែប​ផែន​ដូច​គេ​​ដូច​ឯង​វិញ ។

ថ្មី​នេះ LG បាន​បញ្ចេញ​កំពូល​ទូរស័ព្ទ​របស់​ខ្លួន​​គឺ​ត្រកូល G ដែល​មាន​ឈ្មោះ​ថា LG G7 ThinQ ដែល​បាន​ធ្វើការ​បំពាក់​អេក្រង់​ថ្មី កាមេរ៉ា​ផ្ដោត​លើ​ការ​ថត​រូបភាព​និង​វីដេអូ​កម្រិត​ខ្ពស់ និង​ល្បឿន​ដំណើរការ​លឿន ។ ដោយ​ខាត​ពេល​ជា​ច្រើន​ជាមួយ​ការ​រចនា​បែប​ប្លែកៗ​តែ​គេ​មិន​ទិញ ឥឡូវ​នេះ LG បាន​ដៅ​ចំចំណុច​សំខាន់​ដែឡ​អ្នក​ប្រើប្រាស់​សព្វ​ថ្ងៃ​ចង់​បាន​ដែល​មាន​ដូចជា ៖
  • តួ​ខ្លួន​ធ្វើ​ពី​អាលុយមីញ៉ូម និង​ក្រាល​ដោយ​កញ្ចក់​ការពារ​ឆ្កូត Gorilla Glass 5 ទាំង​មុខ​និង​ក្រោយ និង​មាន​អាវ​ក្រោះ​ការពារ​ទឹក​កម្រិត IP 68 ។
  • អេក្រង់​ទំហំ 6.1 អ៊ីញ សាច់​អេក្រង់​ 82.6% នៃ​តួ​ទូរស័ព្ទ​ខាង​មុខ បង្ហាញ Rosolution 1440 x 3120 ភីកសែល ខ្នាត 19.5:9 ratio និង​កំហាប់​ភាព​ច្បាស់​ដល់ 564ppi មាន​មុខងារ HDR ជួយ​ឲ្យ​ការ​បង្ហាញ​ពណ៌​កាន់តែ​ដិត​ស្រស់ និង​មុខងារ Always-on display ។
  • ដំណើរការ​ដោយ Android 8.0 Oreo និង​ត្រៀម​ដំឡើង​ទៅ​កាន់ Android 9.0
  • បន្ទះ​ឈីប​ប្រើប្រាស់ Snapdragon 845 ដែល CPU Octa-core (4x2.8 GHz Kryo 385 Gold & 4x1.7 GHz Kryo 385 Silver) និង GPU Adreno 630 ។
  • សម្រាប់ Ram មាន​២​ជម្រើស​គឺ 128 GB ជាមួយ 6 GB RAM ឬ 64 GB ជាមួយ 4 GB RAM ហើយ​អាច​ដាក់​កាត់​មេម៉ូរី​បន្ថែម​ដល់ 512 GB ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ថត​វីដេអូ​កម្រិត​ច្បាស់ៗ ដែល​ត្រូវ​ការ មេម៉ូរី​​ ។
  • ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​មាន​២​គ្រាប់​ 16 មេហ្គា​ភីកសែល 16 MP (f/1.6, 1/3.1", 1.0µm, OIS) + 16 MP (f/1.9, 1/3.1", 1.0µm), laser & PDAF និង​មាន​ភ្លើង​ Flash ដែរ ។ ចំពោះ​ការ​ថត​វីដេអូ LG G7 ThinQ អាច​ថត​បាន​ដល់ 2160p@30/60fps ។ រីឯ​ផ្នែក​កាមេរ៉ា​មុ​ខ​មាន​ទំហំ 8 មេហ្គា​ភីកសែល។
  • ផ្នែក​សំឡេង LG G7 ThinQ មាន​ត្រឹម Speaker មួយ​គ្រាប់​តែ​ប៉ុណ្ណោះ តែ​មាន​រន្ធ 3.5mm jack សម្រាប់​អ្នក​ចូលចិត្ត​រន្ធ​ប្រភេទ​នេះ​គឺ​ល្អ​ណាស់ ។
  • រន្ធ​សម្រាប់​តភ្ជាប់​គឺ​ប្រើប្រាស់ USB 3.1, Type-C 1.0 
  • ថាមពល​ថ្ម​មាន​ទំហំ​ត្រឹម 3000 mAh ដែល​នេះ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​រាង​ខក​ចិត្ត​បន្តិច​ហើយ ព្រោះ​វា​អត់​ស៊ី​គ្នា​ជាមួយ​កម្លាំង​ម៉ាស៊ីន និង កាមេរ៉ា​ខ្លាំង​របស់​វា តែ​ប្រើ​ប្រាស់​ទូទៅ គឺ​អាច​ប្រើ​បាន​មួយ​ថ្ងៃ​ដល់​ល្ងាច​ដែរ ។ 

សរុប​មក LG G7 ThinQ ជា​ទូរស័ព្ទ​ល្អ​មួយ​ក្នុង​ឆ្នាំ 2018 នេះ ព្រោះ​វា​ទើប​តែ​ចេញ​ក្រោយ​គេ តែ​បើ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ​ដែល​មិន​ទាន់​ចេញ​ក្នុង​ឆ្នាំ 2018 ខាង​មុខ ប្រហែល​មិន​ជា​ដៃ​គូ​ប្រជែង​គេ​ទេ ។ តែ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ LG G6 ឥឡូវ​នេះ​តម្លៃ​ប្រហែល 490$ ដូច្នេះ LG G7 ThinQ តម្លៃ​ប្រហែល​ល្អ​សម​នឹង​សមត្ថភាព​របស់​វា ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក