Jul 14, 2018

LG ទទួល​បាន​ការ​បញ្ជា​ទិញ​អេក្រង់​ទំហំ 6.1 អ៊ីញ​ពី Apple

ប្រហែល​២​សប្ដាហ៍​មុន មាន​របាយការណ៍​មួយ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន Apple កំពុង​សម្លឹង​មើល​ក្រុមហ៊ុន LG ដែល​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​មាន​សក្ដានុពល​សម្រាប់​អេក្រង់ OLED ដែល​ការ​ចរចា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​របស់​ខ្លួន ។ វា​ត្រូវ​បាន​គេ​និយាយ​ថា មាន​តម្រូវការ​ប្រហែល​ពី 2 ទៅ ៤ លាន​គ្រឿង​សម្រាប់​​ឲ្យ​ក្រុមហ៊ុន LG ធ្វើ​ការ​ផ្គត់ផ្គង់ និង​ពាក្យ​ចចាមអារ៉ាម​​ចេញ​ពិ​ប្រភព​ឧស្សាហកម្ម​មួយ​ទៀត​បាន​បញ្ជាក់​មិន​មែន​មាន​តែ​អេក្រង់ OLED នៅ​ទេ គឺ​មាន LCD ថែម​ទៀត​ផង ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​បាន​បង្ហាញ​ថា​ក្រុមហ៊ុន LG នឹង​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​តែមួយគត់​ សម្រាប់​បន្ទះ​អេក្រង់​របស់ iPhone 6,1 អ៊ីញ ។ វា​នឹង​មាន​បរិមាណ LCD ចំនួន 20 លាន​​អេក្រង់​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​​ក្រុមហ៊ុន Apple ។ ដែល​នេះ LG នឹង​ជា​សមាជិក​នៃ​អ្នក​ផ្គត់ផ្គង់​ឲ្យ Apple ជាមួយ​តម្លៃ​សមរម្យ​ដែល Apple ព្រម​ទទួល ។
KHGadgets សង្ឃឹម​ថា​ការ​លោត​ហក់​របស់ Apple ទៅ​រក​ក្រុមហ៊ុន​ចិន​ឲ្យ​ទទួល​ផ្គត់ផ្គង់​គ្រឿង​រឹង​​ដូច​ជា​អេក្រង់ គឺ​បាន​ជួយ​បង្រៀន​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​ចេះ​ផលិត​នូវ​របស់​របរ​ល្អៗ ដែល​ជា​ចលនា​មួយ​បំផុស​ឲ្យ​ចិន​ស្រឡាញ់​ខាង​ផ្នែក​គុណភាព​បន្តិច​ម្ដងៗ មើល​ទៅ​ទូរស័ព្ទ​ចិន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​មាន​តម្លៃ​សមរម្យ និង​គុណភាព​ល្អ រហូត​ដល់​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ជួប​បញ្ហា​លក់​មិន​សូវ​ដាច់ ដោយ​សារ​ម៉ាក​ចិន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ពី​អ្នក​ប្រើ​កម្រិត​មធ្យម ៕
________________
ប្រភព Digitime

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក