Jul 17, 2018

គ្រប់គ្នា​ស្រលាំងកាំង​ពេល​ឃើញ​ឈុត​ឆាក​លេង​ហ្គេម The Last of Us វគ្គ 2 សាហាវ​ខ្លាំង​ពេក

ហ្គេម​ផ្ដាច់​មុខ​មាន​តែ​លើ​ម៉ាស៊ីន PlayStation គឺ The Last of Us ដែល​ជា​ហ្គេម​ប្រភេទ​ដើរ​ផ្សងព្រេង​សម្រាប់​លេង​​ម្នាក់​ឯង ដែល​បង្កើត​ឡើង​ដោយ​ស្ទូឌីយូ Naughty Dog ចំណុះ​ក្រោម​ក្រុមហ៊ុន Sony Computer Entertainment ។ សាច់​រឿង​របស់​ហ្គេម​និយាយ​​បុរស​ម្នាក់​ឈ្មោះ Joel ដែល​បាន​បាត់​បង់​កូនស្រី ហើយ​ព្យាយាម​ជួយ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ Ellie ពី​ការ​តាម​​សម្លាប់​ពី​ខ្មោច​ឆៅ និង​ជន​អន្ធពាល ក្នុង​ទេសកាល​ចលាចល​ពី​ការ​រីក​រាល​ដាល​ជំងឺ Zombie ពាសពេញ​សហរដ្ឋ​អាមេរិក ។

ហ្គេម The Last of Us គឺ​ជា​ប្រភេទ​ហ្គេម​ផ្សងព្រេង​ជាមួយ Zombie ដែល​ល្អ​បំផុត​មួយ អាច​ចាត់​ចូល​ក្នុង​ចំណោម Top 10 ។ អ្នក​គាំទ្រ​ហ្គេម​នេះ​គេ​មិន​ទៅ​រំពឹង​ថា​មាន​ចេញ The Last of Us វគ្គ 2 លឿន​ដូច្នេះ​ទេ ព្រោះ Sony នៅ​មាន​ហ្គេម​ចាស់ៗ​ដែល​ត្រូវ​ចេញ​វគ្គ​បន្ត ។ នេះ​ក៏​ជា​សំណាង​អ្នក​មាន​ម៉ាស៊ីន PlayStaion ផង​ដែល ដែល​ហ្គេម​ល្បី​និង​ក្រាហ្វិក​ច្បាស់​ចេញ​លឿន​បែប​នេះ ។

គេ​មិន​ទាន់​ដឹង​ថា​តើ​ក្មេង​ស្រី​ឈ្មោះ Ellie ដល់​វ័យ​ជំទង់​ចេះ​ការពារ​ខ្លួន​ឯង​បាន អាច​ទោ​ប្រឈម​នឹង​ជន​អន្ធពាល ជាពិសេស​គឺ​ពពួក Zombie បាន​យ៉ាង​ដូច​ម្ដេច​ទេ ហើយ​វគ្គ​ 2 នេះ​តើ​មាន​ក្រាហ្វិក​ស្អាតៗ​និង​អស្ចារ្យ​ប្លែក​ពី​វគ្គ​មុន​ប៉ុន្មាន​ទេ តែ​ពេល​នេះ​យើង​អាច​ទស្សនា​ឈុត​ឆាក​ខ្លះ​នៃ​ហ្គេម The Last of Us វគ្គ 2 ថា​តើ​វា​សាហាវ​កម្រិត​ណា ៖

[youtube src="btmN-bWwv0A"/]




 _______________
ប្រភព PlayStation

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក