Jul 24, 2018

បែកធ្លាយ​លក្ខណៈ​ពិសេស​របស់​បន្ទះ​ឈីប Kirin 980 ដែល​មាន​ល្បឿន​ដល់ 2.8 GHz និង​មុខងារ​បង្កើន​ល្បឿន GPU

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន Huawei បាន​ណែនាំ​បន្ទះ​ឈីប Kirin 970 ក្នុង​មហា​សន្និបាត iFA ដែល​វា​មើល​​ទំនង​ថា​ក្រុមហ៊ុន Huawei អាច​និង​ដាក់​បង្ហាញ​បន្ទះ​ឈីប ​ដែល​ខ្លួន​ឯង​បាន​រចនា​នេះ​ យក​មក​បង្ហាញ​ក្នុង IFA ទៀត ខិត​ជិត​មក​ដល់​នា​ខែ​ក្រោយ ។

យោង​តាម​ប្រភព​ពី​ប្រទេស​ចិន​ ល្បឿន​របស់ Kirin 980 អាច​ហក់​​ដល់ 2.8 GHz នៃ​ថាមពល​របស់ CPU Cortex-A77 ដែល​មាន 4 core  និង​ 4 Core ទៀត​រត់​ក្នុង​ល្បឿន CPU Cortex-A55 សម្រាប់​រ៉ាប់រង​ការងារ​ស្រាល ដែល​វា​ជួយ​កាត់​បន្ថយ​ការ​ស៊ី​ថាមពល​ថ្ម នេះ​ជា​វិធី​សាស្ត្រ​របស់​បន្ទះ​ឈីប​ទូរស័ព្ទ ដែល​វា​ខុស​ពី​ CPU កុំព្យូទ័រ Intel ដែល​មាន Core ដូច​គ្នា មិន​បែកចែក​សម្រាប់​ការងារ​ធ្ងន់​ស្រាល​នោះ​ទេ ។
បន្ទះ​ឈីប Kirin 970 នឹង​ត្រូវ​បាន​សាងសង់​នី​លើ​បច្ចេកវិទ្យា​ទំហំ 7nm FinFET ដោយ​ TSMC ។ ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា Huawei ​នឹង​ទទួល​យក​បច្ចេកវិទ្យា​ AI ចុង​ក្រោយ​របស់​​ក្រុមហ៊ុន Cambricorn យក​មក​បំពាក់​ក្នុង​បន្ទះ​ឈីប​ជំនាន់​មួយ​នេះ​ទៀត​ផង ។ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ NPU មាន​ភាព​រលូន​នឹង​បង្កើន​ការ​គណនា​ដល់ 5 ពាន់​លាន​ក្នុង​មួយ​វ៉ាត់ ។

កា​ប៉ាន់ស្មាន​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ GPU HiSilicon ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Huawei ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​រចនា​នៃ​បន្ទះ​ឈីប ។ វា​ត្រូវ​បាន​គេ​និយាយ​ថា​វា​លឿន​ជាង 1.5 ដង នៃ GPU Adreno 630 ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ CPU Snapdragon 845 ដោយ​ក្រុមហ៊ុន Qualcomm របស់​អាមេរិក ។

ទូរស័ព្ទ​ដំបូង​ដែល​បាន​បំពាក់​បន្ទះ​ឈីប Kirin 970 នេះ​មុន​គេ​គឺ Huawei Mate 20 និង Huawei Mate 20 Pro ដែល​ជា​ធម្មតា​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ។ ដូច្នេះ​អ្នក​ដែល​ចង់​បាន​ឈីប​សម្រាប់​ឆ្នាំ​ថ្មី​ 2019 គឺ​ត្រូវ​រង់ចាំ​បន្តិច​ហើយ​ ហើយ​ក៏​សូម​បញ្ជាក់​ថា Huawei តែងតែ​ខិត​ខំ​អភិវឌ្ឍន៍​បន្ទះ​ឈីប​របស់​ខ្លួន​មិន​ឲ្យ​ចាញ់ Samsung ប៉ុន្មាន​ទេ ដើម្បី​ធ្វើ​ឲ្យ​ឈីប​របស់​ខ្លួន​ស៊ី​គ្នា​ជាមួយ​ទូរស័ព្ទ​របស់​ខ្លួន ដែល​ជួយ​ជំរុញ​ដល់​ដំណើរការ​ឲ្យ​រលូន​ល្អ​ដូច Apple ដែរ ៕
___________________
ប្រភព ithome.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក