Jul 26, 2018

ប្រៀបធៀប​ល្បឿន​ឈីប Kirin 710 លើ Huawei nova 3i ជាមួយ​ឈីប Snapdragon 710

មុន​នឹង​ចូល​ដល់​អត្ថបទ​ប្រិយមិត្ត​ត្រូវ​ដឹង​ថា​បន្ទះឈីប Kirin 710 គឺ​ត្រូវ​បាន​រចនា​និង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Huawei ផ្ទាល់​ដែល​​គេ​បង្កើត​ឡើង​ដើម្បី​ជា​គូប្រកួត​នឹង​បន្ទះ​ឈីប​ក្រុមហ៊ុន​អាមេរិក Qualcomm ដែល​​ផលិត​បន្ទះ​ឈីប​លេខ SDM710  ឈ្មោះ Snapdragon 710 ។

ស្មាតហ្វូន Huawei INE-X2 ដែល​ត្រូវបាន​គេ​ស្គាល់​ថា Nova 3i ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តាម​ពិន្ទុ​ល្បឿន​ឈីប Geekbench ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ការ​បង្ហាញ​ជា​លើក​ដំបូង នូវ​សមត្ថភាព​របស់​បន្ទះ​ឈីប Kirin 710 ដែល​ក្នុង​ពេល​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​ដំបូង​ជាមួយ Snapdragon 710 ។

Kirin 710 គឺ​ជា​កំណែ Update ចេញ​ពី Kirin 659 ។ បើ​មើល​តាម​ការ​ប្រៀប​ធៀប​របស់ GSMArena ក្នុង​តារាង​ខាង​លើ​ឃើញ​ថា វា​នៅ​ដើរ​យឺត​ជាង Xiaomi Mi 8 SE ដែល​ជា​ទូរស័ព្ទ​ប្រើ​ឈីប Snapdragon 710  ៕
________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក