Jul 17, 2018

ពុម្ព​អក្សរ​ខ្មែរ​ "កន្ទុំរុយ" (Kantumruy) កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​ជំនាន់​ទី 2 ដែល​មាន 8 ស្ទីល

បើ​ប្រិយមិត្ត​ជា​អ្នក​ប្រើ​កុំព្យូទ័រ Windows 10 និង Mac OS ប្រាកដ​ជា​ដឹង​ពី​ការ​ប្រើប្រាស់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​សម័យ​ថ្មី​ដែល​មាន​រូបរាង​ស្អាតៗ ដ៏​សម្បូរ​បែប ។ ពុម្ព​អក្សរ​ទាំងនោះ​កើត​ឡើង​ដោយ​ស្មារតី​ស្នេហា​អក្សរ​សាស្ត្រ​ជាតិ ចង់​ឲ្យ​មាន​កាត់​ទាក់ទាញ​ប្រើប្រាស់​អក្សរ​ខ្មែរ​ ឲ្យ​បាន​ទូលំទូលាយ កុំ​ឲ្យ​ក្មេង​សម័យ​នេះ​ ចេះ​តែ​សរសេរ​ឡាតាំង​តាម​សំនៀង​ខ្មែរ ដោយ​មិន​គិត​ពី​ផល​វិបាក​នា​ថ្ងៃ​ក្រោយ ថា​រំលត់រំលាយ​ខ្លាំង​ដល់​កម្រិត​ណា ដោយសារ​តែ​ចចេស​សរសេរ​ឡាតាំង​ហ្នឹង ។

ឥឡូវ KHGadgets បាន​ទទួល​ព័ត៌មាន​អំពី​ដំណើរការ​ផលិត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ "កន្ទុំរុយ" (Kantumruy) សា​ជា​ថ្មី​ឡើងវិញ ដែល​លោកអ្នក​ធ្លាប់​បាន​ប្រើប្រាស់ និង​បាន​ឃើញ​គេ​យក​ទៅ​សរសេរ​ផ្សព្វផ្សាយ​គ្រប់​ទី​កន្លែង ដែល​ពុម្ព​អក្សរ "កន្ទុំរុយ" (Kantumruy) ជា​ស្នាដៃ​លោក ទេព សុវិចិត្រ ដែល​ជា​អ្នក​ជំនាញ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ និង​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ ។

ពុម្ព​អក្សរ "កន្ទុំរុយ" (Kantumruy) ជាប់​លេខ 1 បើ​តាម​ខ្ញុំ​តាមដាន​ពី​ចំនួន​អ្នក​ប្រើប្រាស់​ជាក់​ស្ដែង គឺ​ទៅ​ណា​ក៏​ឃើញ​ពុម្ព​អក្សរ​ដ៏​ស្អាត​ហ្នឹង​ដែរ ។
ពុម្ពអក្សរ "កន្ទុំរុយ" (Kantumruy) ត្រូវ​បាន​ប្រើប្រាស់​ជាច្រើន​កន្លែង និង​ក្នុង​បរិបទ​ផ្សេងៗ​គ្នា។ ក៏ប៉ុន្តែ ពុម្ពអក្សរ​ចាស់​នៅ​មាន​កំហុស​ឆ្គង​ច្រើន ដែល​ទាមទារ​ឱ្យ​មាន​ការ​កែសម្រួល​ឡើង​វិញ។
វាចា​អ្នក​បង្កើត ៖
ដោយសារ​ឃើញ​អំពី​ភាព​ពេញនិយម​នៃ​ពុម្ពអក្សរ​នេះ ខ្ញុំ​ក៏​ឆ្លៀត​ពេល ដើម្បី​រៀបចំ​ពុម្ពអក្សរ "កន្ទុំរុយ" ថ្មី​ឡើង ដោយ​មាន​ ៨ ស្ទីល ដើម្បី​បម្រើ​ដល់​ការ​ឌីហ្សាញ​ក្នុង​ពេល​បច្ចុប្បន្ន។

ម្យ៉ាង​វិញ​ទៀត ពុម្ពអក្សរ​ថ្មី​នេះ ត្រូវ​បាន​​ឌីហ្សាញ​និង​រៀបចំ​ឡើង ដើម្បី​ឱ្យ​អាច​ប្រើ​បាន​ច្រើន​បរិបទ​តាម​អាច​ធ្វើ​ទៅ​បាន ដូចជា​អក្សរ​បង្ហាញ​ធំៗ (Display Text) និង អក្សរ​សម្រាប់​អាន (Body Text)។

ការ​រៀបចំ​ពុម្ពអក្សរ​ថ្មីនេះ ខ្ញុំ​បាន​កំណត់​យក​គុណភាព ភាព​ច្បាស់ និង​រួម​បញ្ចូល​របៀប​ថ្មីៗ​ក្នុង​ការ​តម្រៀប​អក្សរ (ជា​ការ​សាកល្បង​ខ្លះៗ​ដែរ) ដែល​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ប្រហែល​កន្លះ​ឆ្នាំ​រួច​មក​ហើយ ហើយ​នៅ​មាន​បន្ត​ទៀត។
សង្ឃឹម​ថា​អាច​បញ្ចប់​វា​ក្នុង​ពេល​វេលា​ខាង​មុខ។
#kantumruy #khmertype #romneatype #khmerfont #khmer #glyphsapp
KHGadgets សូម​សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ផ្លូវ​ធ្វើ​ពាណិជ្ជកម្ម​ពី​ពុម្ព​អក្សរ​ខ្មែរ​សូម​គិត​គូរ​អ្នក​បង្កើត​ផង យក​ទៅ​ប្រើ​កើត​ជា​ប្រយោជន៍​ហើយ សូម​នឹក​ដល់​អ្នក​បង្កើត​ផង ។ ដើម្បី​តាម​ដាន​ពុម្ព​អក្សរ​ខ្មែរ​ចេញ​ថ្មី​សូម​ចុច Like និង Share ដើម្បី​ទទួល​ដំណឹង​បាន​មុន​គេ​សូម​អរគុណ !
____________
ប្រភព Romnea Type

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក