Jul 16, 2018

គំរូ​ព្រាង​ទូរស័ព្ទ iPhone Full Vision Display ដែល​មាន​អេក្រង់​លាត​ពេញ

​នេះ​គឺ​ជា​គំរូ​ព្រាង​ម៉ូដ​ដោយ iFanr ដែល​ព្រាង​ម៉ូដ​ឲ្យ​ទូរស័ព្ទ iPhone ដែល​ផ្គុំ​ឡើង​ដោយ​បច្ចេកវិទ្យា​របស់​ទូរស័ព្ទ​នានា​ដែល​ចេញ​លក់​លើ​ទីផ្សារ​កន្លង​មក ។ ដែល​យើង​មើល​ឃើញ​រូបរាង iPhone នៅ​រក្សា​គែម​កោង​ដដែល តែ​ផ្នែក​អេក្រង់​បាន​លាត​ពេញ​តួ​ទូរស័ព្ទ ដែល​ខុស​ពី iPhone X ដែល​លាត​ពេញ​តួ​ទូរស័ព្ទ​ដែរ តែ​មាន​អេក្រង់​ឆក​នៅ​ផ្នែក​ខាង​លើ ។

កាល​ពី​លេច​ចេញ​គំរូ​ព្រាង​នេះ​មក អ្នក​គាំទ្រ Apple មិន​ជឿ​ថា Apple អាច​ដាក់​អេក្រង់​បាន​លាត​ពេញ​ដោយ​មិន​មាន​ឆក​នោះ​ទេ តែ​​ដោយ​សារ​មាន​ទូរស័ព្ទ Vivo NEX និង Oppo Find X ដែល​មាន​កាមេរ៉ា​ហូត ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Apple រឹង​តែ​មាន​ជំនឿ​ចិត្ត​ 100% ថា​ថ្ងៃ​ណាមួយ iPhone នឹង​មាន​អេក្រង់​លាត​ពេញ ដោយ​មិន​មាន​ឆក ។

ក្នុង​ពិភព​ទូរស័ព្ទ​ពេល​នេះ ក្រុមហ៊ុន​ដែល​បំពាក់​អេក្រង់​ឆក​តាម iPhone X កំពុង​តែ​រក​ផ្លូវ​ចាកចេញ​ពី​អេក្រង់​ឆក​បណ្តើរៗ​ហើយ ដូច្នេះ​ម៉ូដ​អេក្រង់​ឆក​ដែល iPhone X ទាក់ទាញ​អ្នក​ប្រើ​មួយ​ឆាវ​នោះ វា​មិន​ទាក់ទាញ​ក្រុមហ៊ុន​ដ៏ទៃ​ឲ្យ​ធ្វើតាម​ទៀត​ទេ តែ​វា​បែបជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ខិតខំ​ខ្លាំង​ឡើង​ដើម្បី​អភិវឌ្ឍន៍​អេក្រង់​ខ្លួន​ឯង​ទៅ​វិញ ដែល​វា​ជា​បន្ទុក​អាក្រក់​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ៕
ប្រភព iFanr

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក