Jul 27, 2018

របាយការណ៍​មួយ​បង្ហាញ​ថា iPhone អេក្រង់ 6.1 អ៊ីញ​ឆ្នាំ 2018 នេះ​នឹង​មាន​ 5 ពណ៌​ឲ្យ​ជ្រើសរើស

របាយការណ៍​ថ្មី​មួយ​ពី Makotakara បាន​បញ្ជាក់​ថា​ទូរស័ព្ទ iPhone ម៉ូដែល​អេក្រង់ 6.1 អ៊ីញ​ដែល​ត្រៀម​ចេញ​នា​ពេល​ខាង​មុខ​នេះ នឹង​មាន​ជម្រើស​ពណ៌​ដល់​ទៅ​ 5 គឺ​ ស ខ្មៅ លឿង ទឹក​ក្រូច និង​ពណ៌​ខៀវ ហើយ​​​ឈ្មោះ​នៃ​ពណ៌​ដែល​បាន​​មក​នេះ​ គឺ​បក​​ប្រែ​ពី​ភាសា​ជប៉ុន ​ដូច្នេះ​ពណ៌​ជាក់​ស្ដែង​អាច​នឹង​មិន​ដូច​ 100 % ព្រោះ​ទូរស័ព្ទ​សម័យ​នេះ​ មាន​ពណ៌​ប្លែកៗ​ខុស​ពី​មុន​ឆ្ងាយ ហើយ​រូបរាង​ក៏​រលើបរលោង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពណ៌​​នឹង​ប្រែប្រួល​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ ។

របាយការណ៍​ Makotakara នេះ​រាង​ខុស​គ្នា​ពី​របាយការណ៍​អ្នក​វិភាគ​ល្បី​មួយ​រូប​គឺ​លោក Ming-Chi Kuo ដែល​បាន​រាយ​ការណ៍​ពី​មុន​នេះ​ថា នឹង​មាន​តែ​ពណ៌ ទឹក​ក្រូច ស និង​ខៀវ​ តែ​ប៉ុណ្ណោះ​ មិន​មាន​ជម្រើស​ពណ៌​ច្រើន​ដូច្នេះ​ទេ ។

ប្រភព​មួយ​ដែល​ចេញ​ពី​អ្នក​ផ្គត់ផ្គង់​ខ្សែ​ចង្វាក់​​ថ្មី iPhone បាន​និយាយ​ថា ពណ៌​ទូរស័ព្ទ​ថ្មី​នេះ​មាន​លំនាំ​តាម iPhone X ដែល​ជា​ទូរស័ព្ទ​ដែល​មាន​សភាព​រលើបរលោង​ខ្លាំង ខុស​ពី​ជំនាន់ iPhone មុនៗ ។ សូម​រំលឹក​ថា​ទូរស័ព្ទ iPhone X មិន​ទាន់​មាន​ពណ៌​មាស​នោះ​ទេ ដូច្នេះ​យើង​នឹង​បាន​ដឹង​ច្បាស់​ថា​តើ​ក្រុមហ៊ុន​ដែល​នាំអាទិ៍​ចេញ​ទូរស័ព្ទ​ពណ៌​មាស​នោះ អាច​ចេញ​ពណ៌​ថ្មី​សម្រាប់ iPhone X បាន​ដល់ 5 ពណ៌​ឬ​យ៉ាង​ណា ៕
_________________
ប្រភព macotakara.jp

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក