Jul 18, 2018

លេច​ចេញ​ផ្ទៃ​កញ្ចក់​ខាង​មុខ iPhone ទាំង 3 ទំហំ​បង្ហាញ​ថា​មាន​អេក្រង់​ឆក​ពី​ចៅ​ដល់​តា

កាលពី​ឆ្នាំ​មុន iPhone នៅ​រក្សា​រូបរាង​ដដែល តែ​បន្ថែម​សមាជិក​ថ្មី​គឺ iPhone X ដែល​មាន​អេក្រង់​លាត​ពេញ តែ​មាន​គែម​ឆក ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​នូវ​ការ​រចនា​បែប​នេះ​ណាស់ ។ ឥឡូវ​នេះ​យើង​ទទួល​បាន​រូបភាព​អំពី​កញ្ចក់​ខាង​មុខ​នៃ​ទូរស័ព្ទ iPhone X ដែល​វា​មាន​ 3 ទំហំ ដែល​បង្ហាញ​ថា iPhone ចុង​ឆ្នាំ​2018 នេះ​គឺ​មាន​អេក្រង់​ឆក 3 ម៉ូដែល ដែល​មិន​ទាន់​ដឹង​ថា​ជា​ម៉ូដែល iPhone X ឬ​ជា​ម៉ូដែល iPhone 9 ទេ ។

កញ្ចប់​អេក្រង់​ទាំង​ 3 នេះ​អាច​បញ្ជាក់​ពី​ទំហំ​អេក្រង់​របស់ iPhone បាន​យ៉ាង​ច្បាស់​ដោយ​តូច​ជាង​គេ​មាន​ទំហំ 5.8 អ៊ីញ​សាក​សម​សម្រាប់​ស្រីៗ​ដែល​​ត្រូវការ​អេក្រង់​តូច ទំហំ​កណ្ដាល​ 6.1 សាក​សម​សម្រាប់​មនុស្ស​ទូទៅ និង​ទំហំ 6.5 សម្រាប់​អ្នក​ដែល​ចង់​បាន​អេក្រង់​ធំៗ ងាយស្រួល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជា​ដើម ។
តាម​អ្នក​វិភាគ​អំពី​ការ​កុម្ម៉ង់​ទិញ​អេក្រង់​ពី​ក្រុមហ៊ុន LG ខ្លះ​មាន​អេក្រង់ LCD ធម្មតា និង​ខ្លះ​ជា​អេក្រង់ OLED នោះ យើង​អាច​សន្មត​បាន​ថា iPhone នៅ​តែ​បន្ត​ផលិត​ទូរស័ព្ទ​ម៉ូដ​សាមញ្ញ សម្រាប់​អ្នក​មាន​ថវិកា​មាន​កំណត់ ហើយ​ជា​ផ្លូវ​មួយ​សម្រាប់​អ្នក​មិន​ចូលចិត្ត​អេក្រង់​ឆក​ផង​ដែរ ។ ចាំ​មើល​ថា​ឆ្នាំ​នេះ Apple បាន​ប៉ុន្មាន​ម៉ូដែល​ដែរ ដែល​ត្រូវ​បញ្ចេញ​លក់ ៕
_____________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក