Jul 18, 2018

កម្មវិធី​ល្អៗ​សម្រាប់ iPhone ពាក់​កណ្ដាល​ឆ្នាំ 2018 ដែល​លោកអ្នក​គួរ​ដំឡើង​ប្រើប្រាស់

មិន​ថា​ប្រិយមិត្ត​ទើបតែ​បាន​ទិញ​ទូរស័ព្ទ iPhone ថ្មី កំពុង​បន្ត​ប្រើប្រាស់ iPhone នោះ​ទេ ម្នាក់​ៗ​ច្បាស់​ជា​ចង់​បាន​កម្មវិធី​ល្អៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ ។ នេះ​ជា​បញ្ជី​កម្មវិធី​សម្រាប់ iPhone គ្រប់​ស៊េរី​ មិន​អាច​ខ្វះ​បាន តោះ​ទៅ​មើល​ទាំងអស់​គ្នា​៖

កម្មវិធី​គ្រប់គ្រង Email : Outlook និង Spark

Outlook for iPhone នាំ​មក​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​លើស​ពី​កម្មវិធី emial ដែល​មាន​មក​ស្រាប់​ក្នុង iPhone របស់​អ្នក ។ កម្មវិធី​អនុញ្ញាត​ឲ្យ​អ្នក​ប្ដូរ​រវាង​អ៊ីម៉ែល និង​មុខងារ​ប្រតិទិន​ដែល​មាន​ស្រាប់​យ៉ាង​ងាយស្រួល ចុច​លុប​បាន​យ៉ាង​លឿន និង​កំណត់​រយៈ​ពេល​នៃ​ការ​ផ្ញើ​សារ​ទៅ​នរណា​ម្នាក់ ។ កម្មវិធី​នេះ​អាច​ប្រើប្រាស់​ឲ្យ​ឥត​គិត​ថ្លៃ ។


កម្មវិធី​រុករក​អ៊ីនធឺណិត : Chrome និង Aloha

លោកអ្នក​ដឹង​រួច​មក​ហើយ​ថា​កម្មវិធី​Chrome របស់ Google មូយ​នេះ​ពេញ​និយម​បំផុត ទាំង​លើ​កុំព្យូទ័រ និង​លើ​ទូរស័ព្ទ​ដៃ ។ បន្ថែម​ពី​ហ្នឹង KHGadgets លើក​យក​កម្មវិធី Aloha ដែល​ស្រដៀង​នឹង Chrome នេះ​ផង​ដែរ​ដើម្បី​សាក​រសជាតិ​ថ្មី​ទាំងអស់​គ្នា ។


កម្មវិធី​ផ្ញើ​សារ : Facebook Messenger និង Telegram

សម្រាប់​កម្មវិធី​ផ្ញើ​សារ​វិញ យើង​ត្រូវ​ប្រើ Facebook Messenger ជា​គោល និង​ប្រើ Telegram ដើម្បី​រក្សា​ការ​សំងាត់​ ព្រោះ​សព្វថ្ងៃ​នេះ​មាន​តែ Telegram ទេ ដែល​ជួយ​រក្សា​ការ​សំងាត់​របស់​លោកអ្នក​បាន​ល្អ​ជាង​គេ ចំណែក​កម្មវិធី​ផ្ញើ​សារ​ផ្សេងៗ គឺ​បន្ទាប់បន្សំ​តែប៉ុណ្ណោះ ។


កម្មវិធី​ប្រក្រតិទិន​ : Google Calender និង Fanstastical 2

Fanstastical 2 គឺ​ជា​កម្មវិធី ប្រក្រតិទិន​ដែល​ល្អ​មួយ​សម្រាប់ iPhone ដែល​មាន​វា​មុខងារ​សំខាន់​ 2 គឺ ការ​កត់​ត្រា​ដាស់តឿន និង ប្រក្រតិទិន​ ។ ចំណែក Google Calender វា​ងាយស្រួល​ត្រង់​ថា អាច​ប្រើ​លើ​ឧបករណ៍​ទាំងអស់ ដោយ​ប្រើ Gmail តែ​មួយ នេះ​ជា​លក្ខណៈ​ពិសេស​របស់​កម្មវិធី Google នីមួយៗ ។


កម្មវិធី​បង្ហាញ​អាកាសធាតុ : Dark Sky / AccuWeather / Weather Underground

iPhone មាន​កម្មវិធី​បង្ហាញ​អាកាសធាតុ​មក​ស្រាប់​ហើយ តែ​បើ​អ្នក​មិន​ពេញ​ចិត្ត អាច​សាក​ប្រើ​កម្មវិធី​បន្ថែម​ផ្សេងៗ​ទៀត​បាន​។



កម្មវិធី​សម្រាប់​ហាត់​ប្រាណ 7-Minute Workout / Fit Men Cook

សព្វ​ថ្ងៃ​នេះ​ការ​ហាត់​ប្រាណ​តាម​ក្បួនខ្នាត​ លែង​ជា​រឿង​អាថ៌កំបាំង​ទៀត​ហើយ ព្រោះ​មាន​កម្មវិធី​ទូរស័ព្ទ​ជា​ច្រើន បាន​បង្កើត​ឡើង​ សម្រាប់​ជួយ​ណែនាំ​លោកអ្នក​ ឲ្យ​ទទួល​បាន​នូវ​ការ​ហាត់​ប្រាណ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​បាន ។


កម្មវិធី​បង្ហាញ​ផែនទី : Google Maps / Waze / Citymapper

Google Maps គឺ​ជា​កម្មវិធី​បង្ហាញ​ផែនទី​ដែល​ច្បាស់លាស់​ជាង​គេ តែ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ វា​មាន​មុខងារ​មិន​គ្រប់គ្រាន់​នៅ​ឡើយ ដែល​ត្រូវ​ឲ្យ​អ្នក​ប្រើប្រាស់ ​ត្រូវ​មាន​កម្មវិធី​ផែនទី​​បន្ថែម​ផ្សេង​ទៀត ។



កម្មវិធី​ជំនួយការ​ជា​សំឡេង : Google Assistant 

និយាយ​ទៅ​សម្រាប់​ប្រទេស​កម្ពុជា​យើង Google Assistant ជា​ជម្រើស​តែ​មួយ​គត់ ដែល​ខណៈ​ពេល​នេះ Google ស្គាល់​សំឡេង​ភាសា​ខ្មែរ​ហើយ យើង​អាច​វាយ​អក្សរ​ដោយ​ជំនួស​តាម​សំឡេង​វិញ​ម្ដង ។ ហើយ​អនាគត Google Assistant នឹង​ស្គាល់​ភាសា​ខ្មែរ​យើង ។

កម្មវិធី​កត់ត្រា : Google Keep / Journey

និយាយ​ទៅ​ បើ​លោកអ្នក​ប្រើ​កម្មវិធី Google Keep ដើម្បី​កត់ត្រា​នោះ លោកអ្នក​នឹង​ងាយស្រួល​​ដោយសារ​យើង​ប្រើ​តែ Gmail មួយ​អាច​បើក​មើល​បាន​គ្រប់​ឧបករណ៍ និង​ទុក​ចិត្ត​ថា​គ្មាន​អ្នក​ណា​អាច​ចូល​មើល​បាន​ទេ ព្រោះ​គេ​មិន​ងាយ Hack គណនី Gmail ។ ចំណែក​កម្មវិធី Journey ក៏​ល្អ​ម៉្យាងដែរ​សូម​សាក​ប្រើ​ចុះ ។


កម្មវិធី​កាមេរ៉ា​បន្ថែម : Halide / FiLMiC Pro

ប្រិយមិត្ត​ដឹង​ហើយ​ថា iPhone មាន​មុខងារ​កាមេរ៉ា ដែល​មិន​អាច​បញ្ជា​បាន​គ្រប់គ្រាន់​ឡើង សម្រាប់​អ្នក​ចេះ​ថត​រូប​គេ​ត្រូវ​ការ​កម្មវិធី​ កាមេរ៉ា​ល្អៗ​ដែល​មាន​មុខងារ​ប្រហាក់ប្រហែល​កាមេរ៉ា​ធំ ។


កម្មវិធី​កែ​រូបភាព Snapseed / Google Photos

សម្រាប់​អ្នក​ចូលចិត្ត​កែ​រូបភាព ប្រាកដ​ជា​ដឹង​ពី​កម្មវិធី Snapseed តែ​ក្នុង​ពេល​នេះ​យើង​ក៏​ត្រូវ​ចេះ​ប្រើ Google Photos ព្រោះ​វា​អាច​រក្សាទុក​​រូបភាព​របស់​យើង​ដោយ​គ្មាន​កំណត់​ទំហំ​ផ្ទុក ដូច្នេះ​យើង​លែង​បារម្ភ​អំពី​ការ​អស់​ទំហំ​ដាក់​រូបភាព ។


កម្មវិធី​ទេសចរណ៍ Skyscanner / Hopper / Kayak

សម្រាប់​អ្នក​ចូលចិត្ត​ដើរ​លេង​ច្រើន ត្រូវ​មា​កម្មវិធី​សម្រាប់​គ្រប់គ្រង​ដំណើរ​កម្សាន្ត​មួយ ដែល​ជា​ជំនួយ​ ផ្ដល់​ព័ត៌មាន​អំពី​តំបន់​ដែល​យើង​ចង់​ទៅ​លេង​កម្សាន្ត ។



កម្មវិធី​កីឡា theScore / ESPN

មួយ​រយៈ​មុន​នេះ World Cup 2018 ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​រុស្ស៊ី បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ងាក​មក​ចាប់​អារម្មណ៍​កីឡា​បាល់ទាត់​ខ្លាំង​ណាស់ ។


កម្មវិធី​ទាក់ទង​នឹង​ការ​សិក្សា Khan Academy / Duolingo
Khan Academy អនុញ្ញាត​​ឲ្យ​ប្រិយមិត្ត​សិក្សា​បាន​ដោយ​មិន​គិត​ថ្លៃ ។ ហើយ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ ក៏​មាន​កម្មវិធី​សិក្សា​បាន​ដោយ​មិន​អស់​មួយ​ចំនួន​ផង​ដែរ តែ KHGadgets នឹង​លើ​និយាយ​នៅ​អត្ថបទ​មួយ​ដាច់​ដោយ​ឡែក ។


នៅ​អត្ថបទ​ក្រោយ KHGadgets នឹង​លើ​យក​កម្មវិធី​ខ្មែរ​យើង​ដែល​ល្អៗ​សម្រាប់​លោកអ្នក​បាន​ស្វែងយល់​បន្ថែម ។ សូម​ចែករំលែក​​អត្ថបទ​នេះ​ទៅ​កាន់​​អ្នក​ប្រើ iPhone ផង​សូម​អរគុណ !
______________
ប្រភព Phonearena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក