Jul 21, 2018

Instagram ដាក់​បញ្ចូល​មុខងារ​ Green Dot ជាប់​រូប​ Profile បង្ហាញ​អ្នក​ដែល​​​កំពុង Online

តាំងពី​បណ្ដាញ​សង្គម Instagram លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​Facebook មក​ឃើញ​ថា​កម្រ​មាន​មុខងារ និង​ការ​កែប្រែ​ជា​ដុំ​កំភួន​ណាស់ ។ មហិច្ឆតា​របស់ Facebook គឺ​ប្រើ​លុយ​ទិញ​យក​បណ្ដាញ​សង្គម​ដែល​ខ្លួន​គិត​ថា​នឹង​ល្បី​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ Facebook ។ រាល់​ផលិតផល​ដែល​ Facebook ទិញ​យក​ទៅ គឺ​នៅ​ក្រិន មិន​រីក​ចម្រើន ហើយ​អ្នក​ប្រើ Instagram សព្វ​ថ្ងៃ​គ្រាន់តែ​ជា​អ្នក ​គេច​ចេញ​ពី​Facebook ព្រោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook រាង​វល់​ខ្លាំង ដោយសារ​គេ​ងាយ​នឹង​បញ្ចេញ​មតិ និង​ជា​គោលដៅ​សម្រាប់​អ្នក​រកស៊ី​ខិល​ខូច Post ព័ត៌មាន​ក្លែងក្លាយ ។
ឥឡូវ​នេះ Facebook ដាច់​ចិត្ត​ប្រលែង​មុខងារ​បង្ហាញ​ដំណឹង​ Green Dot (ចំណុច​ពណ៌​បៃតង) ពី​អ្នក​ប្រើ Instagram ថា​កំពុង Online ដើម្បី​ងាយស្រួល​ទំនាក់​ទំនង មួយ​កម្រិត​ទៀត ។ តែ​លោក​អ្នក​ក៏​អាច​ជ្រើសរើស​បិទ​មិន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​លោកអ្នក​កំពុង Online ក៏​បាន​ដែរ​ ដែល​វា​ស្រដៀង​ទៅ​នឹង Facebook Messenger ឬ WhatApp ដូច្នោះ​ដែរ ៕
_____________
ប្រភព Instagram

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក